BREAKING NEWS
Search

ចាប់ខ្លួន​កម្មក​រ​សំណង់​ម្នាក់​ ដែល​ប្រុង​រំលោភក្មេងស្រី​ អាយុ​៥​ឆ្នាំ​ក្នុង​បន្ទប់ទឹក​

​ភ្នំ​ពេ​ញ ៖ កម្មករសំណង់​ម្នាក់​ ឈ្មោះ ​យ៉ុង យឹម ភេទ​ប្រុស ​អា​យុ​២៤​ឆ្នាំ ​មុខរបរ​កម្មករសំណង់​ ស្នាក់​នៅក្នុង​សហគមន៍​ផ្លូវ​លំ​ភូមិ​ដំណាក់​ធំ​២​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​រសៀល​ ថ្ងៃទី​៣០ ​ខែធ្នូ​ ឆ្នាំ​២០១៦​ ខណៈ​ជនសង្ស័យ​អូស​ដៃ​ក្មេងស្រី​ អាយុ​៥​ឆ្នាំដែលមាន​លំនៅដ្ឋាន ​ក្នុងភូមិ​ជាមួយគ្នា​ប្រុងយកទៅ​រំលោភ​ក្នុង​បន្ទប់ទឹក​។​

តាម​ប្រភព​ព័ត៌មាន​ពី​លោក​អនុសេនីយ៍ឯក ​ម៉ៅ សាវឿន ​ប្រធាន​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បាន​ឲ្យ​ដឹងថា ​នៅ​ម៉ោង​កើត​ហេតុ​ ជនសង្ស័យ​បាន​ទៅធ្វើ​សំណង់​នៅក្បែរ​ផ្ទះ​ក្មេងស្រី​រងគ្រោះ​ ដែលមាន​អាយុ​៥​ឆ្នាំ​ ​ខណៈ​​ក្មេងស្រី​រត់​លេង​ក្បែរ​បន្ទប់ទឹក ​ដោយ​ឃើញ​ឱកាសល្អ​ ជនសង្ស័យ​បាន​អូស​ដៃ​ចូលទៅក្នុង​បន្ទប់​ទឹក​ ដោយ​យកម្រាមដៃ​លូក​ប្រដាប់​ភេទ​ តែ​ចៃដន្យ​ដោយសារ​ឈឺផ្សា​ ក្មេងស្រី​រងគ្រោះ​បាន​ស្រែកយំ​ ក៏​បានឮ​ដល់​ក្រុម​គ្រួសារ​ និង​ក្មេងៗ​បានរ​ត់ទៅ​ធាក់​បន្ទប់ទឹក​ ក៏បាន​ឃើញ​ជនសង្ស័យ​ កំពុង​ធ្វើ​សកម្មភាព​ប្រុង​រំ​លោភ​ក្មេងស្រី​ ហើយក៏​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​ ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ស្នាក់ការ​ប៉ុស្តិ៍​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​

លោក​មេ​ប៉ុស្តិ៍​បាន​បន្តថា​ ហេតុការណ៍​នេះ​បើ​កុំ​តែ​ក្មេងស្រី​ឈឺ​ប្រ​ដាប់​ភេទ​ ហើយ​ស្រែក​នោះ ​គឺ​ច្បាស់​ជា​ជនសង្ស័យ​រំលោភ​បាន​សម្រេច​ទៅហើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114