ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ពីថ្ងៃចន្ទទី០២​នេះឆ្លូវ រកា ច ចង់ទទួលលាភសែនចេកពងមាន់ ទទួលសក្តិយស សែនផ្លែមៀន

ថ្ងៃចន្ទទី០២​ខែធ្នូ ឆ្លូវ ច រកា នឹងទទួលបាន​លាភធំ ជាដំណឹងយស ព្រមទំាង​ទ្រព្យ ចំណែកច អាចខ្លាំង​ដល់ទទួលបាន​ជាលាភជើងពីរ មានន័យ​ថា​ លាភមនុស្ស​គូព្រេង​ឬជាកូនប្រសារ មានកូនក្រមុំនឹងមានអ្នក​ចៅមហាមករក។ ឆ្នាំទំាងបី ចង់ទទួលលាភជាទឹកលុយ ចូររកចេកពងមាន់ធ្វើសំណែនព្រះភូមិ ចង់ទទួលដំណឹងសក្តិយសសែនផ្លែមៀន។

​ឆ្នាំ​រកា មានគម្រោង​ហោះហើរ ចេញដំណើរការងារចូរអុចធូបបន់ស្រន់ជីដូនជីតាខាងឳពុក​នឹង​ទទួលបានជោគជ័យ ចំណែក​ដំណើរកម្សាន្ត​គួរទៅកាន់ទិសបស្ចឹម។

ពិសេសសម្រាប់កុរ និងខាល ​គឺមានទំហំទឹកលុយធំក្នុងដៃ​ តែ​ប្រយ័ត្នចាញ់ពាក្យផ្អែមមនុស្ស​មិនស្គាល់ប្រវត្តិនាំខាតបង់។


មនុស្ស​ឆ្នាំរោង​ និង​ ថោះ មានលាភជាមធ្យមប្រសិន​បើ​ជួបនរណា​ពិភាក្សាការងារ​សំខាន់ៗ គួរតែជួបចាប់ពីម៉ោង១១ព្រឹក​ដល់១៩យប់។ ម៉ោង៦ព្រឹកដល់១០និង៥០នាទី គួរសំងំស្ងប់ស្ងាត់រកស៊ី​តាមធម្មតា ។ តមជម្លោះ តមសម្តីក្នុងគ្រួសារ។

ឆ្នាំមមែ​ តមដំណើរទៅ​ទិសទក្សិណ ទិសដែលមានលាភគឺទិសនិរតីនិងបូព៌ា។ ឆ្នាំម្សាញ់ មានដំណើរផ្លូវឆ្ងាយ បានលាភជាមធ្យម។ ការសន្យាទំាងឡាយក្លាយជាការពិតក្នុងសប្តាហ៍នេះ។ បើសែនម្ចាស់ដី ចូររកផ្លែឈើពណ៌ទឹកក្រូច ឬក្រហម។

សាយ ពេជ្រ