ចាប់ពី​ស្អែក​នេះ​ទៅ​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke​អាច​ទៅ​បើកប្រាក់​អត្ថប្រយោជន៍ ទីស្ដីការក្រសួង​ការងារ​បាន​ហើយ
BREAKING NEWS
Search

ចាប់ពី​ស្អែក​នេះ​ទៅ​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke​អាច​ទៅ​បើកប្រាក់​អត្ថប្រយោជន៍ ទីស្ដីការក្រសួង​ការងារ​បាន​ហើយ

ភ្នំពេញ​ ៖ អតីត​បុគ្គលិក​សណ្ឋាគា​រ The Great Duke អាច​ទៅ​បើកប្រាក់​អត្ថប្រយោជន៍​ដោយផ្ទាល់​ខ្លួន ចាប់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​នេះ ទៅ​ទីស្ដីការក្រសួង​ការងារ​។

យោង​តាម​សេចក្ដីជូនដំណឹង​ ដែល​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​២៩ ​ខែឧសភា​ បាន​ឲ្យ​ដឹង​ថា​ក្រុមការងារ​ក្រសួង នឹង​បើក​ថវិកា​ជូន​បុគ្គលិក​ទាំងអស់ ដោយ​ផ្ទាល់ដៃ​សាមីខ្លួន​តែម្ដង ប៉ុន្ដែ​សាមីខ្លួន​ត្រូវ​ភ្ជាប់​ឯកសារ​ទៅជា​មួយ រួមមាន *​ទី​១៖ កាត​សម្គាល់​ខ្លួន​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន (​ច្បាប់ដើម​)
*​ទី​២៖ អត្ដ​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែ​ត ឬ​លិខិតឆ្លងដែន (​ច្បាប់ដើម និង​ភ្ជាប់​ជាមួយ​ច្បាប់​ចម្លង​)
*​ទី​៣៖ សៀវភៅ​គ្រួសារ ឬ​ប័ណ្ណសមាជិក ប​.​ស​.​ស (​ច្បាប់ដើម និង​ភ្ជាប់​ជាមួយ​ច្បាប់​ថតចម្លង​)
*​ទី​៤៖ ក្នុងករណី​បុគ្គលិក​ណា​ម្នាក់​ទទួលមរណភាព ភាគី​ដែលជា​ប្ដី ឬ​ប្រពន្ធ ត្រូវ​ភ្ជាប់​ជាមួយ​ឯកសារ​ដែល​បាន​រៀបរាប់​ខាងលើ និង​ភ្ជាប់​មក​បន្ថែម​ជាមួយ​នូវ​៖ សំបុត្រមរណភាព​រប​ស់​បុគ្គលិក (​សេចក្ដីចម្លង​សំបុត្រមរណភាព​), សំបុត្រអាពាហ៍ពិពាហ៍ ឬ​សៀវភៅ​គ្រួសារ (​ច្បាប់ដើម និង​ភ្ជាប់​ជាមួយ​ច្បាប់​ថតចម្លង​) និង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន អ្នក​មក​បើក​ជំនួស (​ច្បាប់ដើម និង​ភ្ជាប់​ជាមួយ​ច្បាប់​ចម្លង​)​។

សូម​រំលឹក​ថា សណ្ឋាគារ​ផ្កាយ​៥ ដែល​មាន​វ័យ​ចំណាស់​មួយ នៅ​រាជធានី​ភ្នំពេញ ដែលជា​អតីត​សណ្ឋាគារ Inter-Continental Hotel ក្រោយមក​ប្តូរ​ឈ្មោះ​ទៅជា The Great Duke Phnom Penh នៅ​ដើមឆ្នាំ​២០១៨ បានប្រកាស​បិទទ្វារ​ឈប់​ដំណើរការ​ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114