ចាប់​ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ ខណៈ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​រហូតដល់​ទៅ​៤
BREAKING NEWS
Search

ចាប់​ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ ខណៈ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​រហូតដល់​ទៅ​៤

​ភ្នំ​ពេ​ញ ៖ លោក​វរសេនីយ៍​ ម៉េង ​វិមាន​តា​រ៉ា អធិការរង​នគរបាល​ខណ្ឌ​មានជ័យ ​បាន​ប្រាប់ថា ​មុខ​សញ្ញា​ចែកចាយ​ថ្នាំញៀន ​ដែល​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២២​និង​២៥​នាទី​យប់ ​ថ្ងៃទី​៨​ ខែ​មករា ​ឆ្នាំ​២០១៧​នេះ ​គឺ​ត្រូវបាន​តុលា​ការចេញ​ដីកា​ស្វែងរក​ចាប់ខ្លួន​រហូតដល់​ទៅ​៤​ក្នុង​ឆ្នាំ២០១៦​។​

លោក​អធិការរង​បាន​បន្ត​ថា​ ជនសង្ស័យ​ដែល​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ចាប់ខ្លួន​នៅក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌ​មានជ័យ ​គឺមាន​ឈ្មោះ ​នៅ សម្បតិ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ​មុខរបរ​ជា​និស្សិត​ ស្នាក់​នៅផ្ទះ​លេខ​NW១០០​ ផ្លូវ​២១ ​ភូមិ​ប៉ា​យ៉ាប ​សង្កាត់​ភ្នំពេញ ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។

​លោក ​ម៉េង វិមាន​តា​រ៉ា បាន​បន្ត​ថា ​នៅ​យប់​ដែល​នគរបាល​ចាប់ខ្លួន​ជន​នេះ ​ខណៈ​វា​កំពុង​យក​ថ្នាំ​ញៀន​៨​កញ្ចប់​ ទៅ​លក់​ឲ្យ​ម៉ូយ​។

​អ្វីដែល​គួរ​ឲ្យ​ឆ្ងល់​នោះ ​គឺ​ជនសង្ស័យ​មាន​ដីកា​ស្វែងរក​ចាប់ខ្លួន​ចេញ​ក្នុង​អំ​ឡុង ​ឆ្នាំ​២០១៦​ មាន​រហូត​ដល់​ទៅ​៤​សុទ្ធតែ​ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​ថ្នាំញៀន​ ខណៈ​ដែល​ខ្លួន​វា​ រៀន​បាន​ជ្រៅជ្រះ​ក្លាយ​ជា​និស្សិត​ទៅ​ហើយ​។ ​ប៉ុន្តែ​ពេលនេះ ​រូបគេ ​ត្រូវ​ចាប់ខ្លួន ​និង​រង់ចាំ​ការ​កាត់ក្តី​ពី​តុលាការ​ទាំង​៤​បទល្មើស​រួម​នឹង​បទល្មើស​១​ទៀត​ ដែល​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​៨មករា​នេះ​ទៀត ​នឹង​ត្រូវ​ជាប់ទោស​ប៉ុន្មាន​ឆ្នាំទៅ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114