ចាប់​ឃុំខ្លួន​ជនជាតិ​កូរ៉េ​ម្នាក់ ​តាម​អំណាច​សាលក្រម​តុលាការ​ ចោទ​ពីបទ « ក្លែងបន្លំ »
BREAKING NEWS
Search

ចាប់​ឃុំខ្លួន​ជនជាតិ​កូរ៉េ​ម្នាក់ ​តាម​អំណាច​សាលក្រម​តុលាការ​ ចោទ​ពីបទ « ក្លែងបន្លំ »

ភ្នំពេញ ៖ បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ចាប់​បញ្ជូន​មក​សាលា​ដំបូង​កាលពី​ថ្ងៃទី​២០​ ខែ​ឧសភា ឆ្នាំ​២០២០​ តាម​អំណាច​សាលក្រម ហើយ​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​យក​ទៅ​ឃុំខ្លួន​ ក្រោម​ការចោទប្រកាន់​ពីបទ « ក្លែងបន្លំ »។​

ជនជាប់ចោទ​ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន ​ឈ្មោះ YANG JONG KUN ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ ជនជាតិ​កូរ៉េ កាន់​លិខិតឆ្លងដែន​លេខ M 86549729 ស្នាក់នៅ​maison ruby apartment and hotel ផ្លូវ​ដួង​ងៀប​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​របស់​ លោក កី ម៉ា​នេ​រ៉ា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ឈ្មោះ YANG JONG KUN ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន​៤​លាន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ « ក្លែងបន្លំ » ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៦ តាម​បញ្ញត្តិ​មាត្រា ៦២៦ និង​ មាត្រា​ ៦២៧ នៃ​ក្រម​ព្រហ្មទណ្ឌ។​

តាម​សេចក្ដី​សម្រេច​នេះ​ ទើប​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​ លោក​ YANG JONG KUN យក​មក​ឃុំខ្លួន​តាម​អំណាច​សាលក្រម​របស់​តុលាការ៕
អត្ថបទ ៖ មករា​

សូមចុចអាន ៖ បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ​ឃាត់​មនុស្ស​៥​នាក់​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114