ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់​ពី​​ស្អែក​រហូត​​​ចុង​ខែ​​នេះ ​អាកាស​ធាតុ​​​នឹង​ធ្លាក់​ចុះ​​ដល់​ ១៩​ អង្សា​សេ ទៅ ២១​អង្សា​សេ

ចាប់​ពី​ថ្ងៃ​ទី ២២ ដល់​ ២៧​ ខែ​វិច្ឆិកា​ ខាង​មុខ​នេះ​ អាកាសធាតុ​​​នៅ​ព្រះរាជាណាចក្រ កម្ពុជា​នៅ​តំបន់​ខ្លះ​​នឹង​ធ្លាក់​ចុះ​ចាប់​ពី​​ ១៩​អង្សា​សេ​​ទៅ ២១​អង្សា​សេ​។ នេះ​បើ​យោង​តាម​​ការ​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​​ និង​ឧតុនិយម ដែល​បាន​ចេញ​ផ្សាយ​នៅ​ព្រឹក​នេះ។

បណ្ដា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​​ភាគ​កណ្ដាល​​​ ភាគ​ពាយ័ព្យ​ ​តំបន់​ជួរ​ភ្នំ​ដង​រែក​​ និង​តំបន់​ខ្ពង់រាប​ភាគ​​ឦសាន ​ធាតុ​អាកាស​ត្រជាក់​នៅ​​ពេល​​ព្រឹក ​ដោយ​សីតុណ្ហភាព​អប្បបរមា​មាន​​ពី​១៩ អង្សា​សេ​​ដល់​​២១ អង្សា​សេ​​ និង​សីតុណ្ហភាព​អតិបរមា​​មាន​​ពី​២៧ អង្សា​សេ​ទៅ​​ ២៩​ អស្សា​សេ​។

អាន​សេចក្ដី​ជូន​ដំណឹង​លំអិត​៖