កំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន ខណៈកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានចុះត្រួតពិនិត្យរដ្ឋបាល ធ្វើតេស្តទឹកនោមនៅចំណុចផ្ទះជួល ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលខាងលើ ជាលទ្ធផលពិនិត្យឃើញមានផ្ទុកនូវសារធាតុញៀន ជនសង្ស័យទាំង ២នាក់ ទី១មានឈ្មោះ សេង សុភី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួលភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ទី២មានឈ្មោះ ចាន់ ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួលភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី៕
ថ្លាង ទូច