BREAKING NEWS
Search

ចុះ​បង្ក្រាប​ជនសង្ស័យ​ជក់ និង​លក់​ថ្នាំញៀន​៥​នាក់​មាន​ទាំង​កាំបិត​និង​កាំភ្លើង​

បន្ទាយមានជ័យ ៖ ជនសង្ស័យ​៥​នាក់​កំពុង​លួច លក់ និង​ជក់​ថ្នាំញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចុះ​បង្ក្រាប​បាន​នៅ​វេលា​ម៉ោង​១២​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៨​ ខែ​ឧសភា ឆ្នាំ​២០២០ ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​ក្រុម​ក្មេង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​ទីតាំង​ដោយឡែក​ពី​គ្នា​ជនសង្ស័យ​ ទី​១. ឈ្មោះ អៀន គឹមហុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាននៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត, ទី​២​. ឈ្មោះ សន ចិន្តា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប, ទី​៣​. ឈ្មោះ អឿន តា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​លំ​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ , ទី​៤. ​ឈ្មោះ សេក ភា​រុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​អូរ​ឫស្សី សង្កាត់​ផ្សារកណ្តាល មុខរបរ​កម្មករ,​ ទី​៥. ឈ្មោះ ទូច ចាន់​ថា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ បន្ទប់​ជួល​ភូមិ​អូរ​ឫស្សី សង្កាត់​ផ្សារ​កណ្តាល។​

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ជា​មួយ​នឹង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣​កូន​ថង់​តូច,​ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​កន្លះ​គ្រាប់​, ដប​កែច្នៃ​ សម្រាប់​ជក់​គ្រឿងញៀន​២​បំពង់​កែវ​១​កំណាត់, កំណាត់​បំពង់​បឺត​ឆ្នៃ​ សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន, កាំបិត​វែង​២​ដើម, កូនកាំបិត​៣​ដើម, សំបក​ថង់​មួយ​ចំនួន, ដែកកេះ​៣, ​ទូរស័ព្ទ​ដៃ​៣​គ្រឿង, ​និង​កាំភ្លើងខ្លី​មិន​ស្គាល់​ធុន អត់​មាន​បង់ អត់​មាន​គ្រាប់ ១​ដើម។​ លោក​វរសេនីយ៍ទោ ង៉េ​ង សុជា ស្នងការរង ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ដែរ​ថា ​ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុតាង​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ បាន​រៀប​ចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​ នឹង​កសាង​ឯកសារ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕
អត្ថបទ៖ គង្គា
សូមចុចអាន៖ លោក​អធិការ​ខណ្ឌ​ច្បារអំពៅ​ ផ្តល់​មួក​ការពារ​ដល់​ក្មេង​ ​រួម​ដំណើរ​តាម​ម៉ូតូ​ជា​ឪពុក