ចុះ​បង្ក្រាប​ អ្នក​ជួញដូរ​និង​ថ្នាំញៀន​បាន ​៧​នាក់​ នៅ​ទីតាំង​ផ្សេង​គ្នា​
BREAKING NEWS
Search

ចុះ​បង្ក្រាប​ អ្នក​ជួញដូរ​និង​ថ្នាំញៀន​បាន ​៧​នាក់​ នៅ​ទីតាំង​ផ្សេង​គ្នា​

បន្ទាយមានជ័យ ៖ អ្នក​ជួញដូរ​និង​ថ្នាំញៀន​៧​នាក់ ​ត្រូវ​បាន​គរបាល​ក្រុង​ប៉ោយប៉ែត​ចុះ​បង្ក្រាប​បានជា​បន្តបន្ទាប់​នៅ​ទីតាំង​ផ្សេងៗ​គ្នា​។

ករណី​ទី​១​កាល​ថ្ងៃ​ទី ២ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​ទៀបភ្លឺ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បាន​ល្បាត​ក្នុង ចំណុច​ផ្លូវ​បេតុង​មុខ​កាស៊ីណូ​ប៉ោយប៉ែត ផា​លេស​ផាស់​៩៩ ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត បាន​ជួប​ជនសង្ស័យ​កំពុង​លក់ និង​ជក់ ថ្នាំញៀន​ចំនួន​៣​នាក់ ទី​១. ​ឈ្មោះ​យូ សារ៉េត ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ ​មុខរបរ​គ្មាន ទី២. ​ឈ្មោះ​កែវ ជីវ៉ា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ​មុខរបរ​អាជីវករ​ ទី៣. ​ឈ្មោះ​សេង ប៊ុន​ផា​នុត ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ទាំង​៣​នាក់​រស់នៅ​បណ្ដោះអាសន្ន​នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត មុខរបរ​កម្មករ នគរបាល​បាន​ដកហូត​ថ្នាំញៀន​ម្សៅ​ពណ៌​ស​ក្រាម​ចំនួន​៥​ថង់​កិប​។

​ករណី​ទី​២​ នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​ឧសភា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បាន​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​ត្រង់​ចំណុច​ផ្លូវ​រថភ្លើង​មុខ​កាស៊ីណូ​ឡាក់​គី ក្នុង​ភូមិ ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ប្រទះឃើញ​សង្ស័យ​កំពុង លក់ និង​ជក់​ថ្នាំញៀន​ចំនួន​២​នាក់​ ទី​១. ​ឈ្មោះ ជ័យ សុខា ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ​ មុខរបរ​គ្មាន ​ទី​២​. ឈ្មោះ​វុ​ធ ជូ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ទាំង​២​នាក់​ រស់នៅ​បណ្ដោះអាសន្ន​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ នគរបាល​បាន​ដកហូត​ថ្នាំញៀន ម្សៅ​ពណ៌​ស​ក្រាម​ចំនួន​៦​ថង់​កិប​។

​ករណី​ទី​៣​ នៅ​វេលា​ម៉ោង​១​និង​៣០​នាទី កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ​មាន​ករណី​ជនសង្ស័យ​កំពុង​លក់ និង​ជក់​ថ្នាំញៀន នៅ​ចំណុច​អន្លង់​ស្វាយ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ក្រោយពី​ទទួល​បាន​ព័ត៌មាន ​ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​និមិត្ត បាន​ចុះ​ទៅដល់​កន្លែង ចាប់​បាន​សង្ស័យ​ចំនួន​២​នាក់​ ទី​១​. ឈ្មោះ សិត បេ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ ទី​២​. ឈ្មោះ តំ ចាន់ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​យាង​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត នគរបាល​ដកហូត​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ក្រាម ចំនួន​៣​ថង់​កិ​ច ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​, សំបក​ថង់​ប្លាស្ទិក​មួយ​ចំនួន​,​ ទុយយោ​កែច្នៃ​សម្រាប់​ជក់​១​បំពង់​កែវ​សម្រាប់​ជក់​៣​កាំភ្លើង​ច្នៃ​បាញ់​គ្រាប់រំសេវ​១​ដើម​កាំបិត​១​ពូថៅ​១​។

​លោក​វរសេនីយ៍ទោ ង៉េ​ង សុជា ស្នង​ការរង ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​ថា​ជនសង្ស័យ​ទាំង​៧​នាក់ រួមទាំង​វត្ថុតាង​ថ្នាំញៀន សរុប​ចំនួន​១៤​ថង់​កិប​និង​សម្ភារៈ​មាន ​ជ​ញ្ជីង សម្រាប់​ថ្លឹង​ថ្នាំញៀន​១​សំបក​, ថង់​ប្លាស្ទិក​មួយ​ចំនួន​ទុយយោ​កែច្នៃ​សម្រាប់​ជក់​១​បំពង់​កែវ​សម្រាប់​ជក់​៣, ​កាំភ្លើង​ច្នៃ​បាញ់​គ្រាប់រំសេវ​១​ដើម, ​កាំបិត​០១, ​ពូថៅ​១​។ កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត បន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕​
អត្ថបទ៖ គង្គា​

ចុចអាន៖ ផ្ទុះកក្រើក​ក្រុង​ប៉ោយប៉ែត​ទាំង​កណ្ដាលរាត្រី​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់