BREAKING NEWS
Search

ចូលរួម​បង្កើន​សុវត្ថិភាព និង​សោភ័ណភាព​ដោយ​ការ​គូស​គំនូស​ចរាចរណ៍ ក្នុង​ខេត្ត​កោះកុង និង​ខេត្ត​ព្រៃវែង​

កោះកុង ៖ ដោយ​ពិនិត្យ​ឃើញ​ថា គំនូរ​ចរាចរ​នៅ​តាម​កំណាត់​ផ្លូវ​សំខាន់ៗ​នៅ​តាម​បណ្តា​ខេត្ត​នានា មានការ​រលុប ដោយ​កន្លែង​ខ្លះ​រលុប​ស្ទើរ​ទាំងស្រុង និង​កន្លែង​ខ្លះ​ទៀត ទើបតែ​រលុប​តិចៗ ជា​បន្ទ​បន្ទាប់ ដោយសារ​អ្នកបើកបរ​យានយន្ត​មួយ​ចំនួន​បើកបរ​ជាន់​ពីលើ ដូច្នេះ​ដើម្បី​កែ​លម្អ​សោភ័ណ​ភាព​ឲ្យ​ស្រស់បំព្រង​ឡើងវិញ ខាង​មន្ត្រី​ជំនាញ​បច្ចុប្បន្ន​កំពុង​ចុះ​គូស​គំនូស​ចរាចរ​ឡើងវិញ ។​

ជាក់​ស្តែង​គំនូស​ចរាចរណ៍ ផ្លូវជាតិ​លេខ ៤៨ ក្នុង​ខេត្ត​កោះកុង និង​ផ្លូវ​លេខ ៣១១ ក្នុង​ខេត្ត​ព្រៃវែង ត្រូវ​បាន​គូស​ឡើង​វិញ ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​បង​ប្អូន​ប្រជាពលរដ្ឋ និង​បង្កើន​សោភ័ណភាព​ផ្លូវ ដោយ​ក្រុមការងារ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ។​

មន្ត្រី​ជំនាញ​ប្រាប់​ឲ្យ​ដឹង​ថា ការ​គូស​គំនូស​ចរាចរ​នៅ​លើ​ដង​ផ្លូវ​នេះ គឺ​ដើម្បី​កែ​លម្អ​សោភ័ណភាព និង​ជាពិសេស សម្រាប់​ឲ្យ​អ្នកបើកបរ​ទាំងអស់ ក៏ដូចជា ប្រជាពលរដ្ឋ​ទូទៅ បាន​មើល​ឃើញ​គំនូស​សញ្ញា​ចរាចរ​កាន់​តែ​ច្បាស់ ។ ដូច្នេះ​សូម​សំណូមពរ​អ្នកបើកបរ​យានយន្ត​ទាំងអស់ ក៏ដូចជា ប្រជាពលរដ្ឋ​ទូទៅ ត្រូវ​គោរព​ភ្លើង​សញ្ញា​ចរាចរ ស្លាក​សញ្ញា​ចរាចរ និង​គំនូស​ចរាចរ​នេះ​តែ​ម្តង ពី​ព្រោះ​ថា ការ​កែ​លម្អ​គំនូស​ចរាចរ​នេះ​ហើយ គឺ​ដើម្បី​ធ្វើ​ឲ្យ​បងប្អូន​មើល​ឃើញ​កាន់​តែ​ច្បាស់ ជៀសវាង​ការ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរ ៕



អត្ថបទ៖ រ៉ា​វុ​ទ្ធ​