ចេញពី​ស៊ីការ​ទាំង​ស្រវឹង​ជោកជាំ ​បើករថយន្ត​ទៅបុក​ម៉ូតូ ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​
BREAKING NEWS
Search

ចេញពី​ស៊ីការ​ទាំង​ស្រវឹង​ជោកជាំ ​បើករថយន្ត​ទៅបុក​ម៉ូតូ ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​

បន្ទាយមានជ័យ​ ៖ យ៉ាងហោចណាស់​ ក៏មាន​មនុស្ស​ស្លាប់​១​នាក់​ភ្លាម​នៅ​នឹង​កន្លែង​ ដោយសារតែ​ស្នាដៃ​បុរស​ម្នាក់​ ដែល​បើករថយន្ត​ចេញពី​ស៊ីការ​ទាំង​ស្រវឹង​ជោក ​ទៅបុក​នឹង​ម៉ូតូ​ពេញទំហឹង​នៅ​វេលា​ម៉ោង​១០​យប់ ​ថ្ងៃទី​៨​ ខែមករា ​ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​មុខ​ដេប៉ូ​តេ​លា កែវ គ​ន្ធា​ស៊ូ​លីង ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។​

លោក​អនុសេនីយ៍ឯក ភឿ​ក ​ព្រហ្ម មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា ​បើតាម​សាក្សី​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ផ្ទាល់​បាន​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ​នោះ ​មាន​រថយន្ត​១​គ្រឿង​បើក​ចេញពី​កន្លែង​ស៊ីការ​ សំដៅ​មក​ផ្ទះ​ ម៉ាក​TOYOTA Prius ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-6123 បើក​ដោយ​ឈ្មោះ ​មួន គឹម​ឆាយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ យ៉ាង​ល្បឿន​លឿន ​ក្នុង​សភាព​ស្រវឹង ​លុះ​មកដល់​ចំណុច​កើតហេតុ ​ស្រាប់តែ​ទៅបុក​នឹង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​C125 ពណ៌​ខ្មៅ ស៊េរី​2014 ពាក់​ស្លាក​លេខ បន្ទាយ​មានជ័យ​1J 1443​ បើក​ដោយ​ឈ្មោះ ហឿង ភារ​ម្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ​ទិសដៅ​ស្របគ្នា​លាន់​ដូច​រន្ទះ​ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ១​រំពេច​នៅ​នឹង​កន្លែង​តែម្ដង​។​

សាក្សី​នោះបាន​បញ្ជាក់ទៀតថា ​ក្រោយពី​កើតហេតុ​​ ​អ្នកបើករថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​យក​ទៅ​ស្នងការ​នគរបាល​ខេត្ត រីឯ​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ និង​ម៉ូតូ​ យកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​​ដោះ​ស្រាយ​តាម​នីតិ​វិធី​ច្បាប់៕​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114