BREAKING NEWS
Search

ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​ឃុំខ្លួន ​អតីត​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ​និង​គូកន៣ នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​ ក្រោមការចោទប្រកាន់ចំនួន៤ បទល្មើស

ភ្នំពេញ ៖ លោក គុជ គឹមឡុង អ្នកនាំពារក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក សុង ប៊ុនរិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនឈ្មោះ សេង សុវណ្ណារ៉ា អជតីតអនុ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ ។

លោក គុជ គឹមឡុង បញ្ជាក់ថា ចៅក្រមបានឃុំខ្លួនជនសង្ស័យឈ្មោះ សេង សុវណ្ណារ៉ា និងគូកន៣នាក់នោះ បន្ទាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង បានបើកការសាកសួរលើជនសង្ស័យទាំង៤ នាក់ អស់រយៈពេល២ថ្ងៃ និងបានសម្រេចចោទប្រកាន់ចំនួន៤បទល្មើសដូចមាន ៖ ១.បទល្មើសឆ.បោក មានស្ថានទម្ងន់ទោស ២.បទ កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត ៣.បទ សំឡុតគំរាមកំហែងមិនឲ្យមានការប្តឹងផ្តល់ និង៤.បទ រំលោភយកទ្រព្យ​ សម្បត្តិសាធារណៈរបស់រដ្ឋ (ពាក់ពន្ធដីធ្លី) ។

ជនសង្ស័យ១.ឈ្មោះ សេង សុវណ្ណារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខងារ ជាអតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានអាស័យដ្ឋានផ្ទះលេខ៤៨A ផ្លូវលេខ៥៨៨ សង្កាតបឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ទី ២.ឈ្មោះ វ៉ាន់ សុធា ហៅ ប៉ូឡូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានអាស័យដ្នាននៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ទី ៣.ឈ្មោះ ស៊ីន ប៉ូ ភេទប្រុ ស អាយុ៥៩ឆ្នាំ មុខរបរជាប្រធានភូមិ រស់នៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ទី៤.ឈ្មោះ ប៉ូ ចយ ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ជនសង្ស័យទាំង៤ នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុងឃាត់ខ្លួនជាបន្តបន្ទាប់តាំង ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ដើម្បីសាកសួរបំភ្លឺក្នុងដំណើររឿងពាក់ពន្ធករណីធ្វើឲ្យប៉ះពាល់ដីសាធារណៈរបស់រដ្ឋរាប់សិបហិកតានៅខេត្តមណ្ឌលគិរី រហូតដល់ថ្ងៃទី២៦ ខែមិថុនា ទើបបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ លុះពេលសាកសួរឈ្មោះ សេង សុវណ្ណារ៉ា និងគូកនបានឆ្លើយសារភាពស៊ីសង្វាក់ពាក់ពន្ធទៅនឹងបទល្មើស ដូចការចោទប្រកាន់នោះមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ។

អំពើខាងលើជាបទល្មើស ធ្វើឲ្យប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ សមគំនិត ឆបោកមានស្ថានទម្ងន់ទោស សម្លុតគំរាមកុំឲ្យដាក់ពាក្យបណ្តឹង និងប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅខេត្តមណ្ឌលគិរី កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ជាបទល្មើសដែលមានចែងក្នុងបញ្ញាត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៥៩ នៃច្បាប់ភូមិបាលមាត្រា ២៩ មាត្រា ៣៧៧ មាត្រា ៣៨០ មាត្រា ៥២៧ នៃក្រមព្រហ្មទណ្ឌ នឹងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ដើម្បីបើកការស៊ើបអង្កេតលើអង្គហេតុ ឲ្យបានគ្រប់ជ្រុងជ្រោយឈានទៅដល់ការជំនុំជម្រះលើអង្គសេចក្តី ៕

លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ចេញាព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ជាផ្លូវការ នេះបើយោងតាមសេចក្តីក្រាបង្ខំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ។

តាមសេចក្តីរាយការឲ្យដឹងថា ការដែលសម្តេចប្រមុខរាជរដ្ឋាភិបាលស្នើទៅព្រះមហាក្សត្រ បញ្ចប់តំណែងលោក សេង សុវណ្ណារ៉ា គឺធ្វើឡើងក្រោយពីបែកធ្លាយរឿងអាស្រូវរបស់លោក សេង សុវណ្ណារ៉ា មានការជាប់ពាក់ពន្ធករណីឈួសឆាយ និងទន្រ្ទានយកដីព្រៃសាធារណៈរបស់រដ្ឋប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិអន្រ្តេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ក្រោយពីមានរឿងអាស្រូវជាប់ពាក់ពន្ធករណីឈួសឆាយ និងទន្រ្ទានយកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋ ប្រមាណ១ពាន់ហិកតា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចដកលោក សេង សុវណ្ណារ៉ា មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ចេញពីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរីផងដែរ ។ សេចក្តីប្រកាសលេខ១៤០ សសរ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នេះត្រង់ប្រការ១ បានសរសេរថា ត្រូវបានកែសម្រួលសមាសភាពលោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដាក់ជំនួសដោយលោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី វិញ ៕

អត្ថបទ៖ មករា

ចុចអាន៖ ឃុំខ្លួនចាងហ្វាងកាសែតជាតិខ្មែរ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ចោទពីបទញុះញង់