ច​ន អេ​ឡិច​ហ្សូ​រ៉ា និង ឃឹម ច​រិ​យ៉ា ត្រូវ​មហាជន​សង្ស័យ​លួចលាក់​បង្កាត់ភ្លើង​ស្នេហ៍​ខណៈ​សាមីខ្លួន​ឆ្លើយ​បដិសេធ​

ភ្នំពេញ ៖​ តារា​ប្រុស​-​ស្រី​ពីររូប​គឺ​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា និង​ពិធី​ការិនី​កញ្ញា ឃឹម ច​រិ​យ៉ា ថ្មីៗ​នេះ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​មហាជន​កាន់តែ​មានការ​សង្ស័យ​លើ​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​របស់​អ្នក​ទាំងពីរ​ខណៈដែល​អំឡុងពេល​មួយរយៈ​ចុងក្រោយ​នេះ​គេ​កត់សម្គាល់ឃើញ​មាន​ភាពស្និទ្ធស្នាល​និង​កៀកកើយ​ជាមួយគ្នា​ខ្លាំង​ខុសប្លែក​ពី​ធម្មតា​។​

ជាក់ស្តែង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា ឃឹម ច​រិ​យ៉ា ជារឿយៗ​ត្រូវបាន​គេ​សង្កេតឃើញ​នាង​បង្ហោះ​រូបថត​មាន​លក្ខណៈ​ស្និទ្ធស្នាល​និង​គ្នា​បំផុត​ជាមួយ​តារា​ប្រុស​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា​។​មិនតែប៉ុណ្ណោះ ច​រិ​យ៉ា ថែមទាំង​សរសេរ​ភ្ជាប់​រូបភាព​ទាំងនោះ​ថា​មនុស្ស​ស្រី​មិន​ទាមទារ​ច្រើន ត្រឹម​នៅក្បែរ​នាង ជួយ​លើកទឹកចិត្ត ការពារ អោយ​តម្លៃ​គោរព លួង​ខ្លះ ធ្វើអោយ​នាង​សើច មិន​ក្បត់ចិត្ត កុំ​កុហក​កុំអោយ​នាង​យំ​…..​។

ជាមួយគ្នា​នៃ​ពាក្យសម្តី​និង​រូបភាព​នេះហើយ​ទើប​ធ្វើ​ឲ្យ​ទស្សនិកជន​និង​អ្នកគាំទ្រ​មួយចំនួន​យល់ឃើញថា​តារា​ស្រី​កញ្ញា ឃឹម ច​រិ​យ៉ា និង​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា ពេលនេះ​កាន់តែ​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​និង​ផ្អែមល្ហែម​ខ្លាំងណាស់​ស្របពេល​ដែលមាន​ការសង្ស័យ​ថា​អ្នក​ទាំងពី​កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​ទៀតផង​។

ឆ្លើយតប​នឹង​ការលើកឡើង​នេះ​ពិធីក​រិ​នី​ស្រី​កញ្ញា ឃឹម ច​រិ​យ៉ា បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា​ចំពោះ​រូបភាព​ស្និទ្ធស្នាល​រវាង​នាង​និង​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា នេះ​ពុំ​មែនមាន​លក្ខណៈ​ស្នេហា​នោះឡើយ​ពោលគឺ​គ្រាន់តែ​ជាការ​ថតរូប​ភាព​អនុស្សាវរីយ៍​លេង​ជាមួយគ្នា​ប៉ុណ្ណោះ​។​ នាង​បញ្ជាក់ថា​ រវាង​នាង​នឹង​លោក អេ​ឡិច​ហ្សូ​រ៉ា គឺ​គោរព​ស្រលាញ់​រាប់អាន​គ្នា​ទុក​ត្រឹមតែ​បងប្រុស​ប៉ុណ្ណោះ​ដូច្នេះ​គ្មានអ្វី​លើសពី​នេះឡើយ​។

ចំណែក​តារា​ប្រុស​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា ឯ​ណ្ណោះ​វិញ​ក៏បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរសព្ទ​ដែរ​ថា​ សម្រាប់​រូបថត​ដែល​បង្ហោះ​មាន​ភាព​ស្និទ្ធស្នាល​និង​កៀកកើយ​គ្នា​ជាមួយ​កញ្ញា ឃឹម ច​រិ​យ៉ា នោះ​គឺ​គ្មានអ្វី​ចម្លែក​ទេ​ ខណៈ​ដែល​លោក​និង​កញ្ញា ឃឹម ច​រិ​យ៉ា រាប់អាន​គ្នា​ទុកដូចជា​បងប្អូន ​ឬ ​មិត្តភក្តិ​អ្នក​រួម​អាជីព​សិល្បៈ​ប៉ុណ្ណោះ​។

លោក​បាន​បន្ថែមទៀត​ថា ​រវាង​លោក​និង​កញ្ញា ឃឹម ច​រិ​យ៉ា គឺជា​ដៃគូ​ដ៏​ល្អ​សម្រាប់​អាជីព​ជា​ពិធីករ​និង​ពិធី​ការិនី​នៅតាម​បណ្តា​កម្មវិធី​មួយចំនួន ហេតុនេះ​ហើយ​គ្មានអ្វី​ដែល​ប្លែក​នោះទេ​។​ ម្យ៉ាង​ទៀង​លោក​ក៏បាន​ស្នើ​សុំ​ឲ្យ​មហាជន​ឬ​អ្នកគាំទ្រ​កុំ​មានការ​យល់​ច្រឡំ​លើ​ករណី​លួចលាក់​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​រវាង​លោក​ជាមួយ​កញ្ញា ឃឹម ច​រិ​យ៉ា បន្តទៀត​អី​៕
ចាន់​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114