BREAKING NEWS
Search

ឆឹ​ម សក្កដា ក្តាប់​បាន​តំណែង​ធំ​មួយ​ខណៈ​អាជីព​សិល្បៈ​ស្ងប់ស្ងាត់​អំឡុងពេល​ជំងឺ​កូ​វីដ​-១៩

ភ្នំពេញ​ ៖​ គូស្នេហ៍​ដ៏​ផ្អែមល្ហែម​របស់​តារាចម្រៀង​ចម្រៀង​អ្នកនាង​ពេជ្រ សោភា គឺ​លោក ឆឹ​ម សក្កដា ថ្វីត្បិតតែ​ង​អាជីព​ការងារ​សិល្បៈ​របស់លោក​ហាក់​មានការ​ស្ងប់ស្ងាត់​អំឡុងពេល​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ​ក៏ពិតមែន​ប៉ុន្តែ​សម្រាប់​ការងារ​រកស៊ី​ខាងក្រៅ​នៅតែ​បន្ត​ដំណើរការ​ជាធម្មតា​ខណៈដែល​ថ្មីៗ​នេះ​លោក​ទើប​ទទួលបាន​ដំណែង​ធំ​មួយ​យ៉ាង​ភ្ញាក់ផ្អើល​ផងដែរ​។

ដំណឹង​ដ៏​ចាប់អារម្មណ៍​និង​ក្រេ​ក​អរ​ពី​សំណាក់​តារា​សម្តែង​ខ្ពស់ស្រឡះ​រាង​សង្ហា​លោក ឆឹ​ម សក្កដា នេះ​គឺ​ស្រប​ពេលដែល​តារា​រូបនេះ​ត្រូវបាន​ក្រុមហ៊ុន​គ្រឿងសម្អាង​មួយ​បាន​សម្រេស​ជ្រើស​រើសយក​លោក​ធ្វើជា​តំណាង​ចែកចាយ​និង​ផ្សព្វផ្សាយ​(Brand Ambassador)​ផលិតផល​របស់ខ្លួន​ដែលមាន​រយៈពេល​ពេញ​មួយឆ្នាំ​តែម្តង​។

លោក ឆឹ​ម សក្កដា បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​នៅក្នុង​ជំនួប​ដោយផ្ទាល់​ថា​សម្រាប់​អាជីព​សិល្បៈ​របស់លោក​បច្ចុប្បន្ន​ហាក់​មានការ​ស្ងប់ស្ងាត់​ខុសប្លែក​កាលពី​គ្រា​មិនទាន់មាន​ជំងឺ​កូ​វីដ​-១៩​ផ្ទុះឡើង​។​លោ​កថា​ចំពោះ​ខ្ញុំ​បើ​និយាយថា​ការងារ​សិល្បៈ​សព្វថ្ងៃ​ក៏​គ្មាន​ន​ណា​ជឿ​នោះដែរ​ព្រោះថា​សម័យ​ជំងឺ​កូ​វីដ​-១៩​នេះ​ទីផ្សារ​សិល្បៈ​ស្ទើរតែ​បាត់បង់​ទាំងស្រុង​តែម្តង​។

តារា​សម្តែង​លោក ឆឹ​ម សក្កដា​បាន​បញ្ជាក់ដែរថា​ ទន្ទឹមគ្នា​នៃ​ការងារ​សិល្បៈ​កំពុង​ស្ងប់ស្ងាត់​នេះដែរ​ពេលនេះ​លោក​ក៏​ស្រាប់​តែមាន​ឱកាសល្អ​អាច​ក្តាប់បាន​តំណែង​ធំ​មួយ​នៅក្នុង​ក្រុមហ៊ុន​នាំចូល​ផ្ដាច់មុខ​នូវ​ផលិតផល​ថែរក្សា​សម្រស់​ម៉ាក​NS Skincare​និង​ខូ​ឡា​ជេន​។ ក្នុង​រយៈពេល​មួយឆ្នាំ​នៃ​ការ​កុងត្រា​លោក​បាន​រំពឹង​ថា ​នឹង​ធ្វើ​ឲ្យ​តួនាទី​ជា​អ្នកតំណាង​របស់លោក​ឈានឡើង​ផងដែរ​។

សូម​បញ្ជាក់​ដែរ​ថា ​ក្រៅ​តែ​ពី​តារា​សម្ដែង​ប្រុស​លោក ឆឹ​ម សក្កដា ក៏មាន​តារា​កំប្លែង​សម្បូរ​វោហាស័ព្ទ​ភេទ​ទី​៣​គឺ​លោក ម៉ា​ដូ​ណា ក្លាយជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ខាងលើ​ផងដែរ​។ នេះ​បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​អ្នកស្រី លាង សុខ​អ៊ី​ម អគ្គ​នាយិកា​ក្រុមហ៊ុន​ផ្ទាល់​៕
ចាន់​រ៉ា

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114