BREAKING NEWS
Search

ឆ្លង​ចរន្តអគ្គិសនី​ ឆេះ​ផ្ទះ​ពលរដ្ឋ​១​ខ្នង​ នៅ​ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់

​ពោធិ៍សាត់​ ៖​ នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១២​និង​២០​នាទី​ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី​ ឆាបឆេះ​ អស់​ ១​ខ្នង​ ដែល​មាន​ទំហំ​ ៤​ម​×៥​ម​ ធ្វើ​អំពី​ឈើ​ ជញ្ជាំង​ក្ដារ​ដំបូល​ប្រក់ស​ង្ក័​សី​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​ឈ្មោះ​តុល​ តឹ​ម​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​ចំរេះ​ ឃុំ​ស្រែ​ស្តុក​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​។​

​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តៀង​ បាន​ឲ្យ​ដឹង​ថា​ ករណី​អគ្គិភ័យ​នេះ​ បណ្តាល​មក​ពី​ករណី​ ឆ្លង​ចរន្តអគ្គិសនី​ ទើប​បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ រួម​និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ ។​

​ករណី​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​០១​ឡាន​ ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​ ៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ