ឆ្លង​ចរន្ត​ឆេះ​រថយន្ត​ដឹក​សម្ភារៈ​អគ្គិសនី​មួយ​គ្រឿង​នៅ​ខណ្ឌដង្កោ​

ភ្នំពេញ ៖ នា​វេលា​ម៉ោង​១៣​និង​៣៧​នាទី ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ មាន​ករណី​ឆ្លង​ចរន្ត​អគ្គីសនី បណ្តាល​ឲ្យ​ឆេះ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​3E-9020 ស្ថិតនៅ​តាមផ្លូវ​លេខ​៣៤E​និង​ផ្លូវ​លេខ​២ ភូមិ​ម៉​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

ម្ចាស់​រថយន្ត​ឈ្មោះ អូន រាជ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​លក់​គ្រឿងអគ្គិសនី ។

ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​ឆេះ​ខូចខាត​សម្ភារៈ​អគ្គិសនី​ក្នុង​រថយន្ត​អស់ទាំង​ស្រុង និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង និង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​មនុស្ស​ឡើយ។

ក្នុង​នោះគេ​ឃើញ​មាន​រថយន្ត​របស់​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ២​ឡាន និង​រថយន្ត​ជំនួយ​របស់​កង​រាជ​អាវុធ​ហ​ត្ថ​ចំនួន​២​គ្រឿង​ប្រើប្រាស​ទឹក​អស់​១​ឡាន ទើប​អាច​ពន្លត់ភ្លើង​បាន​ទាំងស្រុង​នៅវេលា​ម៉ោង​១៤​និង​១៧​នាទី​រសៀល៕
ប្រភព​ អគ្គ​ស្នងការ​នគរបាលជាតិ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114