ឆ្លៀតពេលមិនបានទៅណា Chompoo Araya ដាំសុទ្ធតែបន្លែជុំវិញផ្ទះ
BREAKING NEWS
Search

ឆ្លៀតពេលមិនបានទៅណា Chompoo Araya ដាំសុទ្ធតែបន្លែជុំវិញផ្ទះ

ដោយសារវីរុស Covid-19 ធ្វើឲ្យតារាស្រីល្បីជួរមុខនាង Chompoo Araya មិនបានទៅបំពេញការងារ ប៉ុន្តែវាក៏ជារឿងល្អមួយនាងដែលអាចនៅផ្ទះជាមួយគ្រួសារ មិនមើលថែកូនៗជាទីស្រឡាញ់ទាំងទេ្វរផងដែរ។

កាលពីពេលថ្មីៗនេះ តារាស្រីកូនកាត់រូបនេះ បានបង្ហោះវីដេអូមួយ ស្រដៀងនឹងវីដេអូរាល់ដងដែលនាងធ្លាប់បានបង្ហោះ ដោយវីដេអូថ្មីនេះ នាងបានធ្វើអាហារជាមួយគ្រួសារ ដោយប្រើបន្លែដែលបានដាំខ្លួនឯង នៅក្នុងសួនច្បារក្នុងផ្ទះនាងផ្ទាល់តែម្ដង។ បើទោះបី Chompoo Araya មានជីវភាពស្ដុកស្ដម្ភក៏ពិតមែន ប៉ុន្តែតាមរយៈវីដេអូដែលនាងបានប្រកបជាមួយគ្រួសារពិតជាបង្ហាញពីភាពសាមញ្ញនិងសុភមង្គលគួរឲ្យសរសើរ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

https://www.instagram.com/chomismaterialgirl/channel/?utm_source=ig_embed

ប្រែសម្រួល៖ សន្យា