BREAKING NEWS
Search

ជនជាតិ​ចិន​ ជិះ​ម៉ូតូ​កង់​បី​ មក​ឈប់​ក្បែរ​ប៉ុស្តិ៍​ស្រះចក ​រួច​បាញ់​បោះ​៤​គ្រាប់​ ហើយ​គេច​បាត់​

​ភ្នំពេញ ​៖​ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ពេលដែល​ឮសូរ​សំឡេង​ផ្ទុះ​អាវុធ​ផ្ទួនៗ​គ្នា​ បង្ក​ការ​ភ័យខ្លាច​ដល់​អ្នកជិតខាង ​ជាពិសេស​គឺ​ក្រុម​សន្តិសុខ​កំពុង​ការពារ​នៅ​ខាង​មុខ​ធនាគារ​កាណាឌីយ៉ា​បាន​រត់ចេញ​ ខណៈ​ដែល​ឃើញ​ជន​ជាតិ​ចិន​ម្នាក់​ មិន​ដឹង​ជា​មាន​បញ្ហា​អ្វី​ ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ​ បាន​ដក​កាំភ្លើងខ្លី​បាញ់​ឡើងលើ​កាលពី​រាត្រី​ថ្ងៃ​ទី​១៧ ខែ​មីនា ​ឆ្នាំ​២០១៩ ​នៅ​ផ្លូវ​មុនីវង្ស ​ក្នុង​សង្កាត់​វត្តភ្នំ ​ខណ្ឌ​ដូនពេញ​។​

​ប្រភព​ព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍​បាញ់​បោះ​សេរី​នោះ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​កើតហេតុ​ គេ​ឃើញ​ជនជាតិ​ចិន​ម្នាក់ បាន​ដក​កាំភ្លើងខ្លី​ បាញ់​ចំនួន​៤​គ្រាប់​ ក្បែរ​ប៉ុស្តិ៍​នគរបាល​ស្រះចក​ផ្អើល​ម៉ូតូ​ឌុប ​និង​សន្តិសុខ​រត់​ចែក​ជើង​គ្នា​ ស្ថិតនៅ​ចំណុច​មុខ​ធានាគារ (​កាណាឌីយ៉ា​)​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស ​ស្ថិតក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ ខណៈដែល​កើតហេតុ​នោះ ​គឺ​បុរស​ជនជាតិ​ចិន​រូប​នោះ ​គឺ​បាន​ជិះ​ម៉ូតូ​កង់​បី​មួយគ្រឿង​ មក​ឈប់​ក្បែរ​ធនាគារ​កាណាឌីយ៉ា​ ហើយក៏​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​បាញ់​ឡើងលើ​ ហើយក៏​បាន​ទៅ​បាត់​ដោយ​សុវត្ថិភាព​តែម្ដង​។​

​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ផ្ទុះអាវុធ​នោះដែរ​ លោក​ សុខ ពេញ អភិបាលខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា​​ហេតុការណ៍​នោះ​ លោក​កំពុង​ចាត់​កម្លាំង​ជំនាញ​ខណ្ឌ​តាម​ស្រាវជ្រាវ​ឈានដល់​ការបង្ក្រាប​ជន​បាញ់​បោះ​សេរី​នោះ ​ឲ្យ​ខាន​តែ​បាន ​ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​នីតិ​វិធី​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114