BREAKING NEWS
Search

ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​ម្នាក់ ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ត្រាំកក់​ចុះ​ឃាត់ខ្លួន​

​តាកែវ ៖ ជនសង្ស័យ​ម្នាក់ ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ត្រាំកក់ ​ចាប់ខ្លួនក្នុងករណី​ជាប់​សង្ស័យថា ​ជាមុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់។

ហេតុការណ៍​ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធនឹង​សារធាតុ​ញៀន​នេះ ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ ដោយកម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​ត្រាំកក់ សហ​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលសំរោង​ ដែល​ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ទោ ឌុ​ក ធី​យ៉ា អធិការនគរបាល​ស្រុកត្រាំកក់ និង​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក ឃុន ភឿន ព្រះរាជអាជ្ញារងអម​សាលាដំបូង​ខេត្តតាកែវ​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​អធិការនគរបាល​ស្រុក​ត្រាំកក់​បាន​ប្រាប់ថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ឃាត់ខ្លួន​នេះ​មានឈ្មោះ ភុ​ន ផល្លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំង​ចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​ លោក​អធិការ​បន្តថា ក្នុង​ប្រតិបត្តិការ​នោះដែរ សមត្ថកិច្ច​ដកហូត​វត្ថុតាងរួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ២កញ្ចប់​តូច កាំភ្លើង​កែច្នៃ ១​ដើម គ្រាប់​មួយចំនួន ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​៥​ មួយគ្រឿង ប្រាក់​រៀល​ ៥៣៥០០​ រៀល កាបូបដៃ​មួយ​ និង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួនទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​នេះ​ ត្រូវបាន​សមត្ថកិច្ច​ស្រុក​ត្រាំកក់​ កសាងសំណុំរឿង​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្តតាកែវ​ ចាត់ការ​បន្ត​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114