ជនសង្ស័យ​ប្រុសស្រី​៩នាក់​ នាំគ្នា​មក​សម្ងំ​ជួញដូរ​ ត្រូវ​សមត្ថកិច្ច​ឃាត់​បញ្ជូន​ទៅ​តុលាការ
BREAKING NEWS
Search

ជនសង្ស័យ​ប្រុសស្រី​៩នាក់​ នាំគ្នា​មក​សម្ងំ​ជួញដូរ​ ត្រូវ​សមត្ថកិច្ច​ឃាត់​បញ្ជូន​ទៅ​តុលាការ

ភ្នំពេញ ៖ ក្រុម​ជន​ងប់ងុល​ក្នុង​ការ​ជក់​ថ្នាំញៀន​ល្មើសច្បាប់​សង្គម​ត្រូវបាន​សមត្ថកិច្ច​ឆ្មក់​ប​បង្ក្រាប​ចាប់បាន​ទាំ​ហ្វូង​មាន​ស្រី​មាន​ប្រុស​សរុប​ចំនួន​នាក់​រក​ទង​ថ្ម​ញៀន​មួយចំនួន​ផង​កាលពី​រសៀល​ម៉ោង​៤​ថ្ងៃទី​១៩ ​ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​លេខ​B៨ ផ្លូវ​បេតុង ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។

សមត្ថកិច្ច​បង្ហាញមុខ​ឲ្យ​ដឹង​ជា​សាធារណ​ថា ក្រុម​ជនសង្ស័យ​ទាំង​០៩​នាក់​ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ ទី​១.​ឈ្មោះ ណៃ តាំង​សាវ​រី ភេទ​ស្រី ​អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ចំរើន​ផល​២ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ , ទី​២.​ឈ្មោះ សន ស្រី ​ណុ​ច ភេទ​ស្រី អាយុ២៤​ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក , ទី​៣.​ឈ្មោះ គង់ ចំរើន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ,​ទី​៤. ឈ្មោះ យូ ណា​ង ភេទ​ប្រុស អា​យុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ព្រែក​ទម្លាប់ ឃុំ​លើក​ដែក ស្រុក​លើកដែក ខេត្តកណ្តាល , ទី​៥. ឈ្មោះ ថូ មិថុនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ , ទី​៦. ឈ្មោះ ថូ សុខ​ហៃ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល​ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ , ទី​៧.​ឈ្មោះ ម៉ុ​ន​សុធា​វុ​ធ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​ម្តុំ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ , ទី​៨.​ឈ្មោះ ឡុង ពន្លឺ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក , ទី​៩.​ឈ្មោះ សាយ ច​ន្ទ័​វ​ល័​ក្ខ ភេទ​ស្រី​អាយុ​៤០​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ឈូក សង្កាត់​​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ដោយមាន​ការផ្តល់​ព័ត៌​មាន​ថា មាន​មនុស្ស​មួយ​មួយ​ហ្វូង​ធំ​កំពុង​នាំគ្នា​ជក់​ថ្នាំញៀន​នៅក្នុង​បន្ទប់​ផ្ទះជួល​១​កន្លែង​លេខ​B៨ ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​ក្អម ក៏​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​តែម្តង​។

នៅក្នុង​បន្ទប់​កើតហេតុ​ ប៉ូលិស​បាន​រក​ឃើញ​ថ្នាំញៀន​នៅ​សេសសល់​ចំនួន​២​កញ្ចប់​រួម​និង​ថង់​ផ្លា​ស្ទីក​សម្រាប់​វេច​ខ្ចប់​និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន​ផង ទើប​ឃាត់ខ្លួន​មនុស្ស​នៅក្នុង​បន្ទប់​នេះ​យកមក​សួរនាំ​និង​ធ្វើការ​ត្រួតពិនិត្យ​ទឹកនោម​រក​ឃើញ​មាន​ផ្ទុក​នូវ​សារធាតុ​ថ្នាំញៀន​ទាំងអស់គ្នា​ទើប​ចាប់ខ្លួន​តែម្តង​៕
សឿន

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114