ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ម្នាក់​សារភាព​ថា លួច​គាស់​ផ្ទះ​គេ ដោយសារ​ញៀន​ថ្នាំ

ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​លួច​សម្ភារៈ​មានតម្លៃ​។

មន្ត្រី​អាវុធហត្ថ​ប្រាប់​អោយដឹងថា ជនសង្ស័យ​ឈ្មោះ ឡេង យៀប ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​០០ និង​៣០​នាទី បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង នៅ​ចំណុច ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ ខាងលើ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹងថា បន្ទាប់ពី​ជក់​គ្រឿងញៀន​ហើយ រូបគេ​បានឃើញ​ម្ចាស់ផ្ទះ​ជា​ប្តី​ប្រពន្ធ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ ដោយ​រូបគេ​ឃើញ​ឳ​កាស​ល្អ ក៏បាន​ផ្លោះ​របង​ចូល ព្រមទាំង​យក​កន្ត្រៃ​កាត់​ស័ង្កសី ចូល​ទៅខាង​ក្នុងផ្ទះ ហើយ​បាន​រើកកាយ​រក​សម្ភារៈ​មានតម្លៃ ស្របពេលនោះ​ម្ចាស់ផ្ទះ​មកវិញ​ទាន់​ឃើញ ក៏​ប្តឹង​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ធ្វើការ​ឃាត់ខ្លួន​តែម្តង​៕
រ៉ាវុទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114