BREAKING NEWS
Search

ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

បាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​ នៃ​ស្នងការ​ខេត្ត​ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ​រួម​នឹង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​ ហើយ​ក្រោយពី​បាន​សាកសួរ​ និង​កសាង​សំណុំរឿង​ចប់សព្វគ្រប់ ​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែមករា ​ឆ្នាំ​២០២០​នេះ​ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

របាយការណ៍​ពី​ការិយាល័យ​ជំនាញ​ នៃ​ស្នងការ​ខេត្ត​បានឲ្យ​ដឹងថា ​ករណី​ខាងលើនេះ ​សមត្ថកិច្ច​បាន​បង្ក្រាប ​និង​ឃាត់ខ្លួន​ជនសង្ស័យ​តាំងពី​ថ្ងៃទី​២១​ ខែមករា ​ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ ​នៅវេលា​ម៉ោង​២៣​និង​៤០​នាទី ​ចំណុច​ក្រុមទី​០៧​ភូ​មិន​រា​២ ​ឃុំ​ន​រា ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ដោយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បាន​ក​រ​ណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុង​បទល្មើស​ជាក់ស្ដែង​។​

ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​ សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់​មាន ឈ្មោះ​រ៉េត​ វ៉ាន់ដា ​ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ន​រា​២​ ឃុំ​ន​រា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​។​

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​ បា​ន​ដកហូត​វត្ថុតាង​រួមមាន ៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ ចំនួន​០២​កូន​ថង់​ ទម្ងន់​០,៦០​ក្រាម​(​ទាំង​សំបក​)​ ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​(​ចាស់​),​កាបូប​ចំនួន​០១,​ដែកកេះ​ចំនួន​០១​ និង​ម៉ូតូ​ចំនួន​០១​គ្រឿង​(​ម៉ាកវីវ៉ា​)​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AL.6303 ​ដែលមាន​លេខ​តួ​B.4CC.TH312695​ និង​លេខ​ម៉ាស៊ីន​E.443.TH312695​។​

ក្រោយពី​​ធ្វើការ​សាកសួរ​ ជនសង្ស័យ​ បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​កន្លងមក​រហូតដល់​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​តែង​ប្រព្រឹត្ត​សេព​គ្រឿងញៀន​ ពេលខ្លះ​ក៏បាន​លក់​ចែករំលែក​ដល់​គូកន​របស់ខ្លួន​ផងដែរ​ដើម្បី​ប្រើប្រាស់​ ហើយ​ខ្លួន​ក៏បាន​សន្យា​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ នឹង​បញ្ឈប់​ទង្វើ​បែបនេះ​ទៀតហើយ​។​ បច្ចុប្បន្ន​ ជនល្មើស​ និង​វត្ថុតាង ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ដល់ដៃ​តុលាការ​ហើយ ​ដើម្បី​ផ្ដន្ទា​ទោស​ទៅតាម​ផ្លូវច្បាប់​៕​


អត្ថបទ ៖ សៅ សារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114