ជនសង្ស័យ​២​នាក់​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ msx​ ពី​ជន​រង​គ្រោះ

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ msx ​ពី​ជន​រង​គ្រោះ​ខណៈ​ជិះ​ម៉ូតូ​ដើរលេង ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៦ និង ២០ នាទី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ​ឆ្នាំ ២០២០​នៅ​ភូមិ​៤ នៅ​ចំណុច​ផ្លូវ​បេតុង​ក្រុម ១​សង្កាត់​ច្រាំងចំរេះ​ទី ១​ខណ្ឌ​ឫស្សី​កែវ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទី.១ ​ឈ្មោះ​ ម៉ើ ណា​សៀត ​ហៅ ឆក់​ ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ​មុខរបរ​មិន​ជាក់លាក់ ​ស្នាក់​នៅផ្ទះ​លេខ ១២០១ ផ្លូវជាតិ​លេខ ៥ ក្រុម​ទី​៤ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ ឫស្សីកែវ​ មាន​សារជាតិ​ភាគ​ញៀន​ជាប់​នឹង​ខ្លួន ជនសង្ស័យ​ទី.២ ឈ្មោះ ​ចេង​ ចាន់ វាសនា ហាង​អា​តឿ ហេតុ​ប្រុស អាយុ ១៨​ឆ្នាំ ​មុខរបរ​មិន​ជាក់លាក់​ អ្នក​នៅផ្ទះ​ជួល​ផ្លូវ​បេតុង​ ភូមិ​ស្វាយប៉ាក​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឫស្សីកែវ​ មាន​សារធាតុ​ញៀន​ចាប់ខ្លួន ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ លី ​រ៉ូ​ហ្សា​ ភេទ​ប្រុស​អាយុ​២៧ ឆ្នាំ​មុខរបរ​លក់ដូរ​នៅផ្ទះ​លេខ​៧៨៦ ផ្លូវជាតិ​លេខ​៥ ក្រុម​ទី​៤ ភូមិ​ខ​២ សង្កាត់​ច្រាំង​ចំរេះ​ទី ២​ខណ្ឌ ឫស្សីកែវ ។

​សម្ភារៈ​ដកហូត​មាន​ម៉ូតូ​ចំនួន ២ គ្រឿង​ទី ១​ម៉ាក suzuki smah ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រះសីហនុ 1C8047​ទី ២​ម៉ាក​ហុងដា​អឹម​អេស​អេ​ច​លេខ​ភ្នំពេញ​DD2852​។​

​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃខែ​ឆ្នាំ​ខាងលើ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មាន​គ្នា ២​នាក់​ចេញ​ពី​ផ្ទះ​ក្នុង​គោលបំណង​ដើរលេង​ក៏​មាន​ជនសង្ស័យ​មាន​គ្នា ៤ នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​តាម​ពីក្រោយ​លុះ​មកដល់​ចំណុច​កើត​ហេតុ​ខាងលើ​ក៏បាន​ជិះ​ម៉ូតូ​មក​កាត់​ពីមុខ​ជនរងគ្រោះ​រួច​បាន​