ជនសង្ស័យ​២​នាក់ ​ត្រូវ​ប៉ូលិស​ក្រុង​បាន​លុង​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​បទល្មើស​២​ផ្សេងគ្នា​

រតនគិរី​ ៖ កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​លួច ​និង​ជួញដូរ​គ្រឿងញៀន​ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កម្លាំង​អធិការ​បាន​ធ្វើ​ការ​ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​ឃាត់ខ្លួន​ជន​សង្ស័យ​២​នាក់​លួច​ទូរស័ព្ទ​ដៃ លុយ​ និង​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១​និង​០០​នាទី ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២០​កន្លងទៅ ត្រង់ចំណុច​ភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគិរី។​

ជនសង្ស័យ​ទាំងពីរ​ខាង​លើ​មាន​ឈ្មោះ ៖ ទី​១-​ឈ្មោះ ជី​ម សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ​មិន​ពិតប្រាកដ​។​

​ទី​២-​ឈ្មោះ ឡឹប ម៉ា​អែល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ​រត់​ម៉ូតូឌុប។​

​រីឯ​ជនរងគ្រោះ​ឈ្មោះ ហ៊​ន វិចិត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ​លក់ដូរ​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់ ​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114