ជប៉ុន​ផ្តល់ជំនួយ​រាប់លាន​ដុល្លារ​សម្រាប់​តំបន់​ដែល​រងគ្រោះ​ដោយ​ព្យុះ​ទី​ហ្វុ​ង​

រដ្ឋាភិបាល​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ទុក​ប្រាក់​រាប់លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​តំបន់​នានា​ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​ព្យុះ​ទី​ហ្វុ​ង Hagibis ដែល​បានសម្លាប់​មនុស្ស​ជាង​៧០​នាក់​នៅ​ទូទាំងប្រទេស​។​

លោក Hagibis បាន​វាយប្រហារ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​សៅរ៍​មុន​ដោយ​នាំមក​ជាមួយ​នូវ​ខ្យល់​បក់​ខ្លាំង​និង​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មិន​ធ្លាប់មាន​ពីមុនមក​ដែល​បង្ក​ឲ្យ​មានការ​បាក់​ដី​និង​បណ្តាល​ឲ្យ​ទឹកទន្លេ​រាប់សិប​ទន្លេ​ឡើង​ផុត​ច្រាំង​។​

គិត​ត្រឹម​ពាក់កណ្តាល​ថ្ងៃ​ពុធ រដ្ឋាភិបាល​បានកំណត់​ចំនួន​អ្នកស្លាប់​ថា​មាន​ចំនួន​៧៤​នាក់​ខណៈ​មនុស្ស​រាប់សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។​

លោកនាយក​រដ្ឋមន្ត្រី​ស៊ីន​ហ្សូ​អា​បេ​បាន​និយាយថា រដ្ឋាភិបាល​របស់លោក​នឹង​ផ្តល់ប្រាក់​ចំនួន​៧១០​លាន​យ៉េន (៦.៥​លាន​ដុល្លារ​) ដើម្បី​ជួយ​ដល់​តំបន់​ដែល​រងគ្រោះ​ដោយសារ​ព្យុះ​នេះ​។​

លោក​បាន​និយាយថា ថវិកា​ទាំងនេះ​នឹង​បានមកពី​ទុនបំរុង​បន្ទាន់​ចំនួន​៥០០​ពាន់​លាន​យ៉េន​។​
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ក៏​នឹង​តាមដាន​យ៉ាង​លឿន​នូវ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់ទី​ក្រុង​ជាង​៣០០​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​នេះ​ផងដែរ​។​

លោក អា​បេ បាន​និយាយថា “​រដ្ឋាភិបាល​នឹង​រួបរួមគ្នា​ដោះស្រាយ​បញ្ហា​របស់​ជនរងគ្រោះ​ដូច្នេះ​ពួកគេ​នឹង​អាច​វិលត្រឡប់​ទៅរក​ជីវិត​ធម្មតា​វិញ​ឲ្យ​បាន​ឆាប់​បំផុត​”​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​កំពូល​លោក Yoshihide Suga បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ គ្រួសារ​ជាង​១០,០០០​គ្រួសារ​នៅតែ​ទទួលរង​ការ​ដាច់​ចរន្តអគ្គិសនី​ខណៈ​ជាង​១១០,០០០​គ្រួសារ​គ្មាន​ទឹកស្អាត​ប្រើប្រាស់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114