BREAKING NEWS
Search

ជាតិ​នីកូទីន​បារី ត្រូវ​បាន​រក​ឃើញ​ថា បណ្តាល​ឲ្យ​ឈឺ​ឆ្អឹងខ្នង​នាំ​ដល់​ធ្វើការ​វះកាត់

ការ​ជក់បារី​នាំ​ឲ្យ​កើន​ឡើង​នូវ​ហានិភ័យ​នៃ​អាការៈ​ឈឺចាប់​ប៉ែក​ខាង​ក្រោយខ្នង​(​ឈឺ​ឆ្អឹងខ្នង​)​ដែល​ជា​ករណី​ចាំបាច់​ ត្រូវ​បាន​កែសម្រួល​ដោយ​ធ្វើការ​វះកាត់​ឆ្អឹងខ្នង​។ ការសិក្សា​ស្រាវជ្រាវ​មួយ​នៅ​ប្រទេស​ស៊ុយ​អ៊ែ​ត​បាន​លើក​យកមក​បង្ហាញ​ប្រាប់​ដូច្នេះ​។

ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​ផ្តោត​ជា​សំខាន់​ទៅលើ​ហេតុផល​រួម​តែមួយ នៃ​អាការៈ​ឈឺ​ឆ្អឹងខ្នង​ថា ​ជា​អាកា​រៈ Lumbar Spinal Stenosis ដែល​កើតឡើង​ពេលដែល​បំពង់​ឆ្អឹងខ្នង Spinal Canal រួម​តូច​ទៅធ្វើ​ឲ្យ​មាន​ការ​រង​សម្ពាធ​ទៅលើ​ឆ្អឹង​កង​ខ្នង និង​សរសៃប្រសាទ​។ ស្ថានភាព​បែបយ៉ាង​នេះ​ជារឿយៗ​វិវត្តន៍ ទៅ​នៅ​ពេល​ដែល​មនុស្ស​អាយុ​កាន់​តែ​ច្រើន ប៉ុន្តែ​ការ​រង​សម្ពាធ​ទៅលើ​ចលនា​ន​ឈាម​រត់​បង្ក​ដោយ​សារជាតិ​នីកូទីន​ពី​បារី​និង​ការកើតមាន​អាកា​រៈរ​លាក​ក៏​ត្រូវបាន​គេ​ជឿថា រួមចំណែក​ចំពោះ​ការកើតមាន​ករណី​បែបយ៉ាង​នេះ​។

អ្នក​នាំមុខ​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​វេជ្ជបណ្ឌិត Arkan Sayed Noor ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ម្នាក់​នៅ​សាកលវិទ្យាល័យ Umea University បាន​មានប្រសាសន៍ថា ការ​ជក់បារី​នាំមក​នូវ​ហានិភ័យ​នៃ​កត្តា​វិវត្តន៍​ទៅ​រក​ការ​កើតមាន​ករណី​រឹប​រួត​ទៅលើ​ឆ្អឹងខ្នង​ដែល​តម្រូវ​ឲ្យ​មានការ​ព្យាបាល​ដោយ​វះកាត់​។ បើតាម​ការលើកឡើង​ពី​លោក​វេជ្ជបណ្ឌិត Sayed Noor នោះ គឺ​មានតែ​បញ្ឈប់​ការជក់បារី​ប៉ុណ្ណោះ​ទេ ដែល​អាច​កាត់បន្ថយ​ហានិភ័យ​បាន។

​នៅ​មាន​តទៅទៀត ដែល​ត្រូវ​បាន​គេ​យក​មក​បន្ថែម​ពីលើ​ការសិក្សា​ស្រាវជ្រាវ​នេះ ដែលជា​ភស្តុតាង​ពាក់ព័ន្ធ​ទៅនឹង​បារី​នោះ គឺ​ការ​អន្តរាយ​ដល់​គ្រោងឆ្អឹង និង​អា​ការៈឈឺ​ខ្នង ឈឺចង្កេះ​។ នេះ​ជាការ​លើកឡើង​ពី​លោក​វេជ្ជបណ្ឌិត Jean Wong ដែលជា​អ្នកសិក្សា​ស្រាវជ្រាវ​ម្នា​ក់នៅ​សាកលវិទ្យាល័យ The University of Toronto ដែល​មិនបាន​ចូលរួម​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​ដូច​បាន​លើក​យកមក​បង្ហាញជូន​នាពេលនេះ​៕
​រ៉​យ​ទ័​រ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114