ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​របួស​៣​នាក់
BREAKING NEWS
Search

ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​របួស​៣​នាក់

ភ្នំពេញ ៖ ការ​ធ្វេសប្រហែស​តែមួយ​ប៉ព្រិចភ្នែក​សោះ​ ធ្វើ​ឲ្យ​មនុស្ស​ស្រី​២​នាក់​និង​ប្រុស​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ ខ​ណៈ​បើកបរ​ម៉ូតូ​ឆ្លងផ្លូវ​មិន​មើល​ឆ្វេង​ស្តាំ​។

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៥​ ខែឧសភា ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ មុខ​សាលាសង្កាត់​ព្រែក​ឯង​ក្នុងភូមិ​មិត្តភាព​ សង្កាត់​ព្រែក​ឯង ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​និយាយប្រាប់​នគរបាល​ថា ​ម៉ូតូ​ម៉ាក​ហុងដា C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FJ-1846 បើ​កបរ​ដោយ​ឈ្មោះ ញ៉ា​វ យា​និ​ច ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ​ថ្មី ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វិល ខេត្តបាត់ដំបង ជិះ​មាន​គ្នា​៣​នាក់ អ្នក​រួម​ដំណើរ​ទី​១ ឈ្មោះ ញ៉ា​វ នី​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ នឹង​អ្នក​រួម​ដំណើរ​ទី​២​ឈ្មោះ ហាង កំសត់ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ បើក​បរ​ម៉ូតូ​លើ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​កើត​ទៅ​លិច បត់​ឆ្វេង​ឆ្លងផ្លូវ លុះ​បើក​បរ មកដល់​ត្រង់​ចំណុច​កើត​ហេតុ​ខាង​លើ​បាន បុក​ជាមួយ​ម៉ូតូ ១​គ្រឿង ដែល​បើក​មក​ពីមុខ​ក្នុង​ទិសដៅ​បញ្ច្រស់​គ្នា ម៉ូតូ​ធំ ម៉ាក​M SVAZ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ1HY-2673 បើកបរ​ដោយ​ឈ្មោះ លាង អេង ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់នៅ​ភូមិ​លេខ​១ ឃុំ​ចំការអណ្ដូង ស្រុក​ចំការ​លើ ខេត្តកំពង់ចាម ជិះ​តែម្នាក់ឯង។

សម្ភារៈ​ខូចខាត​នឹង របួស ដូចជា ម៉ូតូ​ខូចខាត​ស្រាល​២​គ្រឿង ​របួសធ្ងន់​២​នាក់ ស្រី​ម្នាក់ (​អ្នក​បើកបរ ម៉ូតូ​ម៉ាក​C១២៥ ម្នាក់​ត្រូវ​យក​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត នឹង​របួស ធ្ងន់​ម្នា​ក់ទៀត​ប្រុស អ្នក​បើកបរ​ម៉ូតូ​ធំ ត្រូវ​យកទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត។

ប៉ូលិស​បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​នេះ ​បណ្តាល​ឲ្យ​របួសធ្ងន់ ៣​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ប្រុស​ម្នាក់ អ្នក​រួម​ដំណើ​រ​ពីក្រោយ​ម៉ូតូ C១២៥ ត្រូវ​យក​ទៅ​មន្ទីរពេទ្យ បង្អែក​ច្បារអំពៅ៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114