ព័ត៍មានទាន់​ហេតុការណ៏
Search

ជឿទេថា ការងារ​និង​អាជីព​​ ខុសគ្នា?

​ពាក្យ​ថាការងារ​និង​​អាជីព​ ប្រើ​ក្នុង​ពេល​​តែ​មួយ ​ប៉ុន្តែ​ហាក់​​មាន​ភាព​ខុស​គ្នា​ស្រឡះ​ពីគ្នា ដែល​យើងភាគច្រើន ​មិន​ដឹង​ពី​មុនមក។

​ការងារ ​គឺ​មាន​ទិស​ដៅ​តែ​មួយ​គត់​ ​ផ្ដោត​ទៅ​​លើ​បៀរវត្សរ៍ លុយ​ហើយការងារអាចផ្លាស់ប្តូរចុះឡើង​និយាយរួម ការងារ​មិននិរន្តរ៍ដូចអាជីព​ទេ។

អាជីព​វិញ ​គឺ​ពោល​ពេញ​ទៅ​ដោយ​សេរី​ភាព​ដែល​គ្មាន​អ្នកណា​ត្រួត​ត្រា។​អាជីពជាអ្វី​ដែលយើងកំណត់យកសម្រាប់​ជីវិត​យើង​ដុសខាត់វា​ហើយ​សាកល្បងវា​តស៊ូនិងវា គ្រប់គ្នា​ស្គាល់ថា​យើង​ជាអ្នកមានអាជីពមួយនោះ។

ពេលយើង​ដាក់ខ្លួនឯងទៅលើទីផ្សារ​យើងមិនមែន​លក់ម៉ោងឬកម្លាំង​ទេ យើង​ត្រូវប្រាប់គេថាយើងមានអាជីពអ្វី។

​ដូចគ្នា​នេះដែរ រមែង​តែងមាន​ការ​យល់​ច្រឡំ​ជា​ច្រើន​ ដែល​បាន​ផុស​មក​ក្នុង​គំនិត​មនុស្ស​មួយ​ចំនួន​ឱ្យគិតថា​ មាន​តែ​មនុស្ស​ដែល​ទទួល​បាន​ការ​អប់រំ​ខ្ពស់​ ទើប​ក្លាយ​ជា​អ្នកអាជីព​ឬអ្នកជំនាញ​ដែលជោគជ័យ​មាន​ការងារ​ល្អ​និង​ចំណូល​គាប់​ប្រសើរ។

តាមពិត​អាជីពភាគច្រើន​កើតឡើងពីបទពិសោធន៍។

ការសិក្សាក្នុងសាលា បើមិនបានអនុវត្តិឱ្យដឹងជ្រៅ​រាក់​នោះ​ទេ​ គឺគ្មាន​ថ្ងៃ​អភិវឌ្ឍន៍​ក្លាយទៅជាជំនាញឡើយ។​គ្មាន​ជំនាញ​អ្វីមួយ​ក្នុងខ្លួន​ស្មើនឹងគ្មាន​អាជីព។

មាន​មនុស្ស​​មួយ​ចំនួន ពួក​គេ​មិន​បាន​ការ​សិក្សា​រៀន​សូត្រ​ខ្ពស់ ​ប៉ុន្តែ​គេ​មាន​ភាព​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុកដោយសារ​ការ​ការងារដែលគេជ្រើស​រើស​បង្កើតនូវអាជីពដល់គេ​នាំ​ឱ្យរីកចម្រើន​ក្លាយជាអ្នកជំនាញ​នៅថ្ងៃខាងមុខ មិនមែន​ត្រឹមតែទទួលបានប្រាក់ខែនោះឡើយ។

សរុបមកវិញតើការងារជាអ្វី?ការងារ​គឺ​ជា​អ្វីដែល​ធ្វើដើម្បីលុយ។ តែ​ក៏មានការងារមួយចំនួនបានជួយជំរុញអោយយើងមានជំនាញដ៏ល្អមួយនិងពកិសោធន៍​កើនឡើងជាបន្តបន្ទាប់ព្រមទំាង​ទៅតម្រង់និងបំភ្លឺអនាគតរបស់យើង។

ការងារភាគច្រើន ជា​ការស៊ីឈ្នួលតាមម៉ោង​ទទួលកម្រៃ​ជាថ្នូរ​និង​ការ​បំពេញតប​តាមតួនាទី​ដែល​គេ​បាន​ដាក់អោយ។ ប៉ុន្តែមិនមានន័យថាការងារគ្មានតម្លៃនោះទេ។ មាន​ការងារ​ជា​ច្រើន​បាន​ផ្ដល់​នូវ​បទ​ពិសោធន៍​ល្អ​និង​ទំនុកចិត្ដ​ជំនាញនិងភាពក្លាហាន​ក្នុងការគ្រប់គ្រងពេលវេលា សិល្បៈ​ទំនាក់​ទំនង​ប្រកបដោយជោគជ័យប្រសិនបើយើង​ចេះរើសវា។ ដូច្នេះហើយបានជាមានពាក្យ​ថាការងារបង្រៀនមនុស្ស។​

ចុះតើអាជីពជាអ្វី?

អាជីព​គឺជាអ្វី?​ការកសាងជំនាញតាមរយៈការសិក្សានិង​​ឪកាសសាកល្បង​ការងារផ្សេងៗ​ផ្ដល់ឪ្យ​យើងនូវសមត្ថភាព​ក្នុងការឈានទៅរកប្រាក់ខែខ្ពស់និងមានកិត្យានុភាព។ អាជីពផ្ដល់មូលដ្ឋានគ្រឹះ​នៃ​បទពិសោធន៍ដែលជួយជំរុញអនាគត​របស់មនុស្ស​ម្នាក់​។
អាជីព​មានរយពេលវែងជាងការងារ សឹងថាអ្នកខ្លះ​មានអាជីពតែមួយឱ្យតែចេះពិត​គឺអាចរស់ស្រួល​ពេញមួយជីវិត។

សន ផានិត