ព័ត៍មានទាន់​ហេតុការណ៏
Search

ធ្លាក់ខ្យល់ហើយ ឳពុកម្តាយ​ប្រយ័ត្នជំងឺ​រលាក​សួត លើកុមារ

ជំងឺ​រលាក​សួត​គឺជា​ឃាតក​ ដែល​សម្លាប់​កុមារ​យ៉ាងច្រើន​បំផុត​នៃ​ពិភពលោក ដែល​វា​ជា​ប្រភេទ​ជំងឺឆ្លង​ដែល​ត្រូវ​បាន​បំភ្លេច​មិន​នឹកនា​ដល់​នោះ​ កំពុងតែ​ឆក់​យក​ជីវិត​ក្មេង​ម្នាក់​រៀងរាល់​៣៩​វិនាទី​។ ទីភ្នាក់ងារ​សុខាភិបាល​អន្តរជាតិ​និង​ទីភ្នាក់ងារ​ទទួលបន្ទុក​ផ្នែក​កុមារ​ បាន​ព្រមាន​យ៉ាង​ដូច្នេះ​កាលពី​ថ្ងៃ​អង្គារ។

ជំងឺ​នេះ​អាច​បង្ការ​បាន ប៉ុន្តែ​វា​នៅតែ​សម្លាប់​កុមារ​ថែមទៀត​រហូតដល់​៨០០.០០០​នាក់​ អាយុ​ក្រោម​៥​ឆ្នាំ កាលពី​ឆ្នាំទៅ​លើសពី​ជំងឺ​ ដទៃ​ទៀត​។ នេះ​ជា​ការ​លើកឡើង​ពី​ទីភ្នាក់ងារ​នៅក្នុង​សេចក្តីប្រកាស​មួយ នា​ពិធី​ប្រារព្ធ​ទិវា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រលាក​សួត​ពិភពលោក។

ចំនួន​កុមារ​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​នេះ មាន​ច្រើន​លើសពី​ជំងឺ​ដទៃទៀត បើ​ប្រៀប​ទៅនឹង​ជំងឺ​រាករូស​ស្លាប់​កុមារ​អស់​៤៣៧.០០០​នាក់​និង​ជំងឺ គ្រុនចាញ់​ស្លាប់​កុមារ​អស់​២៧២.០០០​នាក់ អាយុ​ក្រោម​៥​ឆ្នាំ​កាលពី​ឆ្នាំទៅ​មិញ​។​

មាន​៥​ប្រទេស កុមារ​ដែល​រលាក​សួត​បាន​ស្លាប់បាត់​បង់ជីវិត​លើសពី​ចំនួន​ពាក់កណ្តាល​នៃ​អ្នកជំងឺ​កុមារ​ក្នុងនោះ ​មាន​ស្លាប់​កុមារ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​១៦២.០០០​នាក់ នៅ​ឥណ្ឌា​ស្លាប់​១២៧.០០០​នាក់ បា​គី​ស្ថាន ៥៨.០០០​នាក់ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​៤០.០០០​នាក់​និង​អេ​ត្យូ​ពី​៣២.០០០​នាក់​។​

ជំងឺ​រលាក​សួត​បណ្តាលមកពី​បាក់តេរី វីរុស​ឬ​ផ្សិត​ហើយ​បណ្តាល​ឲ្យ​កុមារ​ពិបាក​ដកដង្ហើម ព្រោះតែ​នៅក្នុង​សួត​មាន​ជាតិ​ទឹក​(​វត្ថុ​រាវ​)​និង​ខ្ទុះ​៕
​អា​.​អេ​ហ្វ​.​ប៉េ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114