ព័ត៍មានទាន់​ហេតុការណ៏
Search

ជំនាញថ្មី៥ប្រភេទដែលបញ្ជាលើទីផ្សារ​ពាណិជ្ជកម្ម នាពេលអនាគតបានមាន​អ្វីខ្លះ?

យោង​តាម TrandCorp ជំនាញទំាង៥នេះ ត្រឹមតែ​ជាចំណេះ តែក៏ជាអាជីព​ដែល​មានគេ​ស្វែងរក ហើយ​យកចិត្ត​យកថ្លើម ព្រមទំាងផ្តល់កម្រៃខ្ពស់សឹងប្រាំបីដងនៃ​កម្រៃ ថ្នាក់គ្រប់គ្រងនាពេលបច្ចុប្បន្ន។

ទី១ ជំនាញ​ផ្នែកeSports


eSports នឹងមានទំហំវិសាលភាពពាណិជ្ជកម្មកាន់តែ​ធំដែល​ចុងក្រោយ​វានឹង​ឈរជើងមាំ​ជា​កីឡាផ្នែក​ប្រពៃណី​ដ៏ធំនិងរឹងមាំមួយ​។ ការប្រកួតជើងឯកពិភពលោកEsport ទូទំាំង​ច្រកល្ហកនៃពិភពលោកនេះ​នឹងប្រព្រឹត្តទៅ​នៅ​លើសង្វៀន​តែមួយដូចដែល​ដែល FIFA World Cupបាន​ ធ្វើហើយ​។ បច្ចុប្បន្ននេះ​សាកលវិទ្យាល័យជាច្រើន​លើលោក​បានសម្រេចផ្តល់អាហារូបករណ៍ផ្នែក​ eSportsយ៉ាង​ទូលំទូលាយហើយ។នៅកម្ពុជា​យើងនៅយល់ខ្សោយពីកីឡាអនឡាញនេះ​ហើយភាគច្រើនឪពុកម្តាយ​គិតថា​វាជាហ្គេម​ដែលបំផ្លាញ​អនាគតក្មេង​ ប៉ុន្តែ​ហ្គេមនិងEsport ខុសគ្នា។
វានឹងក្លាយជា​ឧស្សាហកម្មកីឡា​ដែលមាន​អ្នកវិនិយោគនិងអ្នកលេងច្រើនជាងអ្វី​ដែល​យើង​ធ្លាប់គិត​ដោយសារ​ភាពងាយស្រួល​នៃ​កំណត់​លទ្ធផល​ប្រកួត​និងការ​ទួទាត់។
eSports ដែលជាឧស្សាហកម្មមួយបាននិងកំពុងកើនឡើងជាង ៥០% ពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមឆ្នាំ ២០១៨ លើទំហំ​ទឹកប្រាក់រាប់ពាន់លានដុល្លារ។

ទី២ អ្នករចនាពិភពនិម្មិត Virtual World Designer

ASA និង A&A​នឹងចូលខ្លួន​មក​រចនាសឹងថា​គ្រប់អ្វីៗ​នៅក្នុងជីវិតរស់នៅនិងអាជីវកម្ម​ទៅអនាគត​។ចាប់ពី​អាគារ​រហូតដល់កៅអីនិងអ្វីជាច្រើន​ទៀត​លើបណ្តាញ​អនឡាញ។ បច្ចុប្បន្ននេះ​មាន​ប្រជាជន ៤,២ ពាន់លាននាក់​បានភ្ជាប់អ៊ីនធឺណិតប្រើ​ មានន័យថាពួកគេមានជីវិត​ប្រចាំ​ថ្ងៃ​ផ្សារភ្ជាប់ទៅនឹង​ពិភពឌីជីថល។
ការប្រើពិភពនិម្មិត ជាបរិយាកាសអន្តរប្រតិបត្តិការដ៏សំខាន់ កាត់ចោល​ការចំណាយ​ច្រើនម៉ោងក្នុង​ចរាចរណ៍ដើម្បីទៅប្រជុំដោយ​យើងអាចពាក់វ៉ែនតាជំនួស​និងជួបគ្នានៅការិយាល័យនិម្មិតបាន។
ពិភពនិម្មិតVirtual World Designer​គឺជាវឌ្ឍនភាពធម្មជាតិនៃបច្ចេកវិទ្យា​ហើយ​ដែលវានឹង​ចាំបាច់​ក្លាយ​ជាផ្នែកមួយនៃ​ជីវិតរបស់យើងឆាប់ជាងអ្វីដែលយើង​ព្រមជឿ។

ទី៣ អ្នកជំនាញ CyberSecurity & Private Data Brokerage


នៅពេលដែលយើងរស់នៅកាន់តែផ្ទាល់​នៅក្នុងពិភពឌីជីថល ប្រពន្ធ័សន្តិសុខ Cyber ​​នឹង​កាន់តែមានអទិភាព។បច្ចុប្បន្នពិភពលោកកំពុង​ដេញដោល​អំពីអសន្តិសុខ​ទិន្នន័យ​ដែល​យើង​ត្រូវបាន​ចាញ់ប្រៀបហ្វេសប៊ុក​ហើយ​ព័ត៌មានឯកជន​របស់យើងកំពុងត្រូវបានគ្រប់គ្រងដោយសាជីវកម្មធំ ៗ ។ ដោយ​យើង​មិនគិតដល់​អាចថាយើង​នៅល្ងង់ យើង​ទំាងអស់គ្នា​បានព្រម​បានលះបង់ទិន្នន័យ (ព័ត៌មាន​ ជីវិតឯកជន រូបផាព និង​ផ្លូវចិត្ត​)ដោយឥតគិតថ្លៃពីព្រោះយើង​គិតមិនដល់ថា​តើព័ត៌មានប្រភេទនេះ​មានតម្លៃប៉ុណ្ណា​នោះ​ទេ។ពីអតីតកាល​ប្រព័ន្ធផ្សព្វផ្សាយសង្គម​បាន​ចំណាយប្រាក់រាប់លានដុល្លារ​ដើម្បីចាប់យកព័ត៌មានប្រភេទអស់ទំាង​នេះ​មកសិក្សា​បង្កើតទីផ្សារ​លក់របស់នានា​តម្រូវចិត្ត​មនុស្ស នេះប៉ុន្តែឥឡូវ​មនុស្សកំពុង​លះបង់វាដោយឥតគិតថ្លៃ ជាថ្នូរនឹងអនុស្សាវរីយ៍ឬការ​សើចកម្សាន្ត​។
ជាមធ្យមទិន្នន័យរបស់អតិថិជននៅអាមេរិកមានតម្លៃយ៉ាងហោចណាស់ក៏ ២៤០ ដុល្លារក្នុង​មួយឆ្នាំដែល​​ក្រុមហ៊ុនប្រភេទ​ដូចជា facebook ឬ google ចង់បាន ។​ឥឡូវ​ឈ្មួញកណ្តាលផ្នែក​ទិន្នន័យ​គឺជា​ឧស្សាហកម្មដែលមាន​ទុន​រាប់ពាន់លានដុល្លាររួចទៅហើយ គឺគេប្រើទិន្និន័យរបស់យើង​ដើម្បីមានបានខ្លួនគេ​ហើយ​យើង​ផុសអោយគេ ដោយ​ស្មគ្រ័ចិត្ត​។​
ប្រសិនបើ​១០ឆ្នាំទៅមុខ​គ្រប់គ្នា​ចង់បាន​ភាពផ្ទាល់ខ្លូនមកវិញឬការពារ​ព័ត៌មាន​ផ្ទាល់ខ្លូន​គេត្រូវការ​ជួលអ្នកជំនាញ ​CyberSecurity & Private Data Brokerage។តម្លៃនៃអាជីពនេះ​យើង​គួរដឹងហើយ​។​

ទី៤ ជំនាញ​ទិន្នន័យ Big Data Science និងAI artificial intelligence

នេះជាជំនាញ  ប្រមូលទិន្នន័យនិងលទ្ធភាពទាញយកសេចក្តីសង្ខេបដែលមានអត្ថប្រយោជន៍។អាជីពនេះក្រុមហ៊ុនទំាង​អស់ត្រូវការចាំបាច់​ដើម្បីស្វែងរកព័ត៌មាន​ត្រឹមត្រូវនិងវាយតម្លៃ​លើទីផ្សារ​ជុំវិញ​ទិន្នន័យដែលផ្តល់ដោយ​ចរាចរណ៍​នានាលើ​អ៊ិនធឺរណែត។ជំនាញនេះ​នឹងនាំមកនូវ​ទីផ្សារការងារធំទូលាយមិនថាក្នុងស្រុកនិងតំបន់​ជាមួយ​បៀរវត្សរ៍​ឬប្រាក់ម៉ោងហោចណាស់​៣០០ដុល្លារអាមេរិកក្នុងមួយ​ថ្ងៃ។

ទី៥ ឧស្សាហកម្មសិល្បៈការកម្សាន្តបច្ចេកវិទ្យា

ការកម្សាន្តគឺនៅតែមាន​ទីផ្សារ​ខ្ពស់គ្រប់ពេល។ ហេតុអ្វី? ព្រោះវាជាការកម្សាន្តដែល​គ្រប់គ្នា​រស់នៅក្នុងជីវិតដ៏​មមាញឹក​ត្រូវការ​វាឡើងៗពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។ត្រូវចាំថា ការកម្សាន្តកំពុងវិវត្តរួមជាមួយ​នឹងបច្ចេកវិទ្យាដូច្នេះ​កាសែតចម្រៀង ថាស សៀវភៅ ឬ​ការបោះពុម្ពផ្សាយ​ផ្សេងៗ ជារឿង​ហួសសម័យ​។

Disney បានគិតពីអនាគត​លឿនជាងគេ។ ឧស្សាហកម្មយក្ខដ៏ទំនើបនេះបានលួច​ទិញ Pixar​Film ដែល​ជាកំពូលស្ទូឌីយោ​ធំជាងគេ​ផ្នែកគំនូរចលនា​លើលោកយើងនេះ។ យើងមើល​Incredibles 2, Frozen, Finding Dory, ដែលកុនទំាង​នេះ​រកចំណូលបានជាង ១ កោដិដុល្លារដោយ​គ្មាន​ប្រើ​តារាសម្តែង​ណាម្នាក់​ឡើយ។ Avengers ក៏ពឹងផ្អែកលើ CGI ច្រើនជាងការសម្តែង​ផ្សេងទៀត។

សាយ ពេជ្រ