ព័ត៍មានទាន់​ហេតុការណ៏
Search

ញាក់​សាច់​! ប្រទះ​ឃើញគ្រាប់​បែក​ធន់​ធំ​​ទម្លាក់​លើ​យន្តហោះ​​នៅ​ខ្សាច់​កណ្ដាល​

សេចក្តី​រាយការណ៍​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ គ្រាប់​បែក​​ធន់​ធំ​មួយ​គ្រាប់​ទម្លាក់​លើ​យន្តហោះ​ឈ្មោះ MK82 ​ទំហំ២៧៥​ មីលី​ម៉ែត្រ ​ទម្ងន់​​​ ២៤០គីឡូក្រាម​ប្រវែង២ម៉ែត្រ​២​ទឹក​១​ផឹង ​ចំនួន​០១​គ្រាប់​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​រណ្ដៅ​ដី​នៅ​ចំណុច​ភូមិ​ថ្មី ​ឃុំ​សន្លុង ​ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល។

កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សន្លុង​ បាន​សហការណ៍​ជាមួយ​កម្លាំង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​​កម្ពុជា​ស៊ីម៉ាក់​ប្រចាំ​ខេត្ត​តាកែវ កាលពីវេលាថ្ងៃត្រង់​ថ្ងៃ​នេះ ​បាន​ចុះ​មក​យក​គ្រាប់​ទំលាក់​ពីយន្តហោះ​នេះ​​មក​រក្សា​ទុក​​៕