ព័ត៍មានទាន់​ហេតុការណ៏
Search

ញុំាកាហ្វេបែបណា​បង្កើនថាមពលខួរក្បាល?

 

យើងទាំងអស់គ្នាដឹងថា ការទទួលទានកាហ្វេ​ច្រើនពេក​នឹងនាំឱ្យ​ឈឺក្បាល​ប្រព័ន្ធគំនិត​ជាប់គាំង ។ប៉ុន្តែយើងក៏ដឹងដែរថា កាហ្វេអ៊ីនមានសមត្ថភាព ជម្រុញថាមពលដ៏អស្ចារ្យ ស​ម្រាប់ការ​កន្ត្រាក់​រំញោច​នៃ​ខួរក្បាល​។ ទោះបីជាទទួលទានកាហ្វេអ៊ីនតែតិចតួចក្តី ក៏រាងកាយយើង​នឹងប្រើពេល​រំដល់ទៅ ហោចណាស់៨ ម៉ោង ក្នុងការរំលាយ​វាចេញ​។ដូច្នេះចូរប្រយត្ន័ចំពោះការ​ញាំកាហ្វេក្នុងរបៀប​មិនត្រឹមត្រូវដែលនាំទៅដល់​អារម្មណ៍​ថា​នឿយហត់ហើយពេលខ្លះថែមទាំងឈឺទៀតផង។

ជាទូទៅ ជាតិកាហ្វេអ៊ីនបាន​រារាំងខួរក្បាល​មិនឱ្យស្រូបយកសារធាតុគីមីម្យ៉ាង​​ឈ្មោះថា adenosine ។ សារធាតុគីមីនេះ បង្កឱ្យមានអារម្មណ៍​ថា អ្នកនឿយហត់ហើយងងុយ​គេង។

 

ពេលយើង​ក្រេប​កាហ្វេឬភេសជ្ជៈណាដែលមានជាតិកាហ្វេអ៊ីន​ ខួរក្បាលមិនបានទទួលសញ្ញាទាំងនោះ​បណ្តោយ​ឱ្យយើងអាចធ្វើការបានយូរនិងភ្លឺស្វាង។

ទោះយ៉ាងណា មុនពេលស្តុកក្នុងរាងកាយ​ទុកនូវជាតិកាហ្វេអ៊ីនគួរតែសិក្សាពី​មូលដ្ឋានពិតខ្លះៗធម្មតា ជាតិ​កាហ្វេអ៊ីនឬ ស្ករដែលបង្កប់ក្នុងភេសជ្ជៈនានា​មិនដែលល្អចំពោះសុខភាពទេ​ ប៉ុន្តែ​គ្រាប់​កាហ្វេដែល​មាន​ជាតិកាហ្វេអ៊ីនធម្មជាតិវិញ ពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម​ដែលអាចជួយបន្ថយល្បឿន​បេះដូង បាន​។

តើយើងបានពិសារ​កាហ្វេធម្មជាតិឬ គ្រាន់តែសំយោគកាហ្វេអ៊ីន?

សារជាតិ​កាហ្វេអ៊ីនសំយោគក្នុងពពួកកាហ្វេក្លែងក្លាយ​បានធ្វើឱ្យប៉ះពាល់ដំណំ​ដល់ការងារប្រចាំ​នៃ​ខួរក្បាលមនុស្ស​ផ្នែក​ខាងស្តាំ។

ការ​ទទួលទានជាតិកាហ្វេអ៊ីនចន្លោះពីម៉ោង ៩ ព្រឹក​ដល់ ១១ថ្ងៃត្រង់​ ៈ ជាពេលដែល​ជាតិកាហ្វេអ៊ីនធម្មជាតិ​ជះឥទ្ធិពលខ្លាំងបំផុតដល់ការរំញោច​ថាមពលរបស់មនុស្ស​ចេញមក​ព្រោះនេះ​ជាពេលវេលានៃ​ការ​ចាប់ផ្តើមថ្ងៃនិមួយៗ។

ចូរ​ជៀសវាងជាតិ​កាហ្វេអ៊ីនយ៉ាង​ហោចណាស់​៨ ម៉ោងមុនពេល​ចូលគេង​មិនអញ្ចឹងទេវាមានបញ្ហា​ដល់​ប្រព័ន្ធ​សរសៃរប្រសាទ​។

សាយ ពេជ្រ