BREAKING NEWS
Search

ដាក់​ឲ្យ​ដំណើរការ​ភ្លើង​បំភ្លឺ​ផ្លូវ​ថ្មី​ លើ​ផ្លូវ​ទ្រុង​មាន់​ចំនួន​៣០​បង្គោល ចាប់ពី​​ប្រឡាយ​បារាំង ដល់​ វេ​ង ស្រេង​

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់ ​លោក​ ឃួ​ង ស្រេង ជា​អភិបាល​ បាន​និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​រាជធានី មាន​ទាំង​កសាង​ផ្លូវ លូ ប្រឡាយ សួនច្បារ​សាធារណៈ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​។

ជាក់ស្ដែង​សម្រាប់​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាំ​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​ថ្មី​ចំនួន ៣០​បង្គោល ​នៅលើ​បណ្តោយ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​២ (​ផ្លូវ​ទ្រុង​មាន់​) ដោយ​ចាប់ពី​ផ្លូវ​ប្រឡាយ​បារាំង ដល់​ផ្លូវ​វេងស្រេង ក្នុង​ខណ្ឌមានជ័យ ដើម្បី​លើក​សោ​ភណ្ឌ​ភាព ​កាត់បន្ថយ​ចោរកម្ម​ ​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​។​

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា បញ្ហា​ការ​បង្ការ ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ប្រឹងប្រែង​ណាស់ ដើម្បី​កុំឲ្យ​ជំងឺ​នេះ បន្ត​​រីក​រាលដាល​ដល់​ប្រជាពលរដ្ឋ។ ​ប៉ុន្តែ​ទោះបីជា​យ៉ាង​នេះ​ក្តី រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក៏​មិនបាន​ភ្លេច​ការ​អភិវឌ្ឍ​នោះ​ដែរ។

ជាក់ស្ដែង​សម្រាប់​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាំ​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​ថ្មី​ចំនួន ៣០​បង្គោល ​នៅលើ​បណ្ដោយ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​២ (​ផ្លូវ​ទ្រុង​មាន់​) ​ចាប់ពី​ផ្លូវ​ប្រឡាយ​បារាំង ដល់​ផ្លូវ វេ​ង ស្រេង ក្នុង​ខណ្ឌ​មានជ័យ​។ ការ​ដាំ​បង្គោល​ភ្លើង​បំភ្លឺ​ថ្មី​នេះ គឺ​ដើម្បី​លើក​សោ​ភណ្ឌ​ភាព រាជធានី កាត់​បន្ថយ​ចោរកម្ម​ និង​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​៕
អត្ថបទ ៖ ​ស្រីរ័ត្ន​

សូមចុចអាន ៖ អ្នកភូមិ​ព្រែកកំពឹស ​មាន​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​សម្រាប់​ធ្វើ​ដំណើរ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114