ដុត​កម្ទេច​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ គ្មាន​លិខិតអនុញ្ញាត ទម្ងន់​ប្រមាណ​៩២៨​គីឡូក្រាម​

កំពង់ធំ ៖ នៅ​បរិវេណ​ក្រោយ​ការិយាល័យ​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ ​មាន​ការ​ដុត​កម្ទេច​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ និង​គ្មាន​លិខិតអនុញ្ញាត។

លោក​ឧត្ដមសេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចូលរួម​ដុត​កម្ទេច​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ គ្មាន​លិខិត​អនុញ្ញាត នៅ​បរិវេណ​ក្រោយ​ការិយាល័យ​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ។​

សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ធ្វើ​ការ​ដុត​កម្ទេច​ចោល​ផលិតផល​​​រួមមាន ៖ ស្លឹកត្រចៀក​ជ្រូក ឆ្អឹងជំនីរ ជ្រូក ពោះវៀន​ជ្រូក គ្រឿងក្នុង​គោ ជាដើម ដែល​ទម្ងន់​ប្រមាណ​ចំនួន​៩២៨​គីឡូក្រាម ពុំ​មាន​ប្រភព​ច្បាស់​លាស់ និង​គ្មាន​លិខិតអនុញ្ញាត ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ កាលពី​វេលា​ម៉ោង២១និង៤០​នាទី ​ថ្ងៃទី ១៩ ខែ​ឧសភា ឆ្នាំ​២០២០។ ក្នុងនោះក៏​​ដកហូត​បាន​វត្ថុតាង រថយន្ត សាំង​យ៉ុង ពណ៌​ស ចំនួន​០១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-1029 ដឹក​ជញ្ជូន​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ គ្មាន​លិខិតអនុញ្ញាត​ចំនួន១៦​ឡាំង​ស្នោ ស្មើនឹង​ចំនួន​៩២៨​គីឡូក្រាម៕
អត្ថបទ ៖ នាងតូច​

សូមចុចអាន ៖ ២​ថ្ងៃ នគរបាល​ខេត្ត​កំពង់ឆ្នាំង​ បង្ក្រាប​ឃាត់ខ្លួន​មនុស្ស​២០​នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114