ដើម​ក្ងោក​ធំ​១​ដើម​ រលំ​កាត់​ផ្លូវ​តែ​សំណាងល្អ​មិនមាន​អ្នក​គ្រោះថ្នាក់

ភ្នំពេញ​ ៖ ដើម​ក្ងោក​មួយ​ដើម​បាន​រលំ​លើផ្លូវ ខណៈ​មាន​ខ្យល់​បោកបក់​យ៉ាងខ្លាំង បង្ក​ការ​កកស្ទះ​ចរាចរ​កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២០​ខែឧសភា ឆ្នាំ​២០២០ ចំណុច​ក្បែរ​វិមាន​ឯករាជ តាម​បណ្ដោយ មហាវិថី​សុរា​ម្រឹត ស្ថិតក្នុង សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​យាម​នៅ​គោលដៅ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មេឃងងឹត​ក៏​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាងខ្លាំង បណ្តាល​ឲ្យ​ដើម​ក្ងោក​រលើង​ទាំង​ឬ​ស​បាក់​រៀប​ដល់​ដី​តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស និង​ខូច​ខាត​សម្ភារៈ​អ្វី​ឡើយ។

បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​បាន​បញ្ជា​ឲ្យ​លោក​ចៅសង្កាត់​ចតុមុខ​ចេញ​កម្លាំង​ប្រជា​ការពារ​ចុះ​មក​អារកាត់​ដើមឈើ​នោះ​ចេញ​ដើម្បី ជៀសវាង​ការ​កក់ស្ទះ​ចរាចរណ៍​យូរ​ផង​ដែរ​៕
រស្មី

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114