BREAKING NEWS
Search

ដេ​ន​នី ខ្វាន់ ៖ ចាប់ផ្ដើម​មាន​ស្នេហា​ប្រៀប​បាន​ដូច​ដើរចូល​ស៊ីម៉ងត៍​រាវ

 

 

ភ្នំពេញ ​៖ ​តារា​សម្ដែង​សម្បូរ​រឿងអាស្រូវ​ច្រើន ដែល​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ជា​កំពូល​តារា​សិច​ស៊ី កញ្ញា ដេ​ន​នី ខ្វាន់​ បាន​ចេញមុខ​ប្រកាស​យ៉ាង​ភ្ញាក់ផ្អើល ​ជា​សាធារណៈ​ថា ជីវិត​មនុស្ស​ម្នាក់ៗ ក្រោយពេល​ចាប់ផ្ដើម​មាន​ស្នេហា ប្រៀប​បាន​នឹង​ការ​ដើរ​ចូល​ក្នុង​ទឹក​ស៊ីម៉ងត៍​រាវ ហើយ​បើ​ដើរ​ដល់​ផ្លូវ​នេះ​ហើយ គឺ​វា​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​វិលវល់​តែ​ម្ដង។

តារា​សម្តែង​ស្រី​សិច​ស៊ី កញ្ញា ដេ​ន​នី ខ្វាន់ បាន​បញ្ជាក់​ថា ចាប់ផ្ដើម​មាន​ស្នេហា​ប្រៀប​បាន​ដូច​ដើរចូល​ស៊ីម៉ងត៍​រាវ​ចឹង គឺ​ងាយស្រួល​ដើរចូល តែបើ​អ្នក​នៅ​កាន់តែ​យូរ វា​កាន់តែ​ពិបាក​ដើរចេញ ហើយ​បើទោះបីជា​អ្នក​ដើរចេញ ក៏​វា​បន្សល់ទុក​ស្នាមជើង​ដែល​អ្នក​ហៅ​វា​ថា អតីតកាល​ពិបាក​បំភ្លេច។

ដោយឡែក បន្ទាប់ពី​តារា​ស្រី កញ្ញា ដេ​ន​នី ខ្វាន់ លើក​ជា​ការ​ប្រៀបធៀប​បែប​នេះ​ហើយ នាង​ក៏បាន​ចេញមុខ​ប្រកាស​យ៉ាង​ក្តែ​ងៗ​ទៀត​ថា បច្ចុប្បន្ន​ចំពោះ​រឿង​ជីវិត​ស្នេហា​ផ្ទាល់ខ្លួន​របស់​នាង​គឺ​នៅ​មាន​ភាព​ឯកា​នៅឡើយ ពោលគឺ​ពេលនេះ​បេះដូង​នាង​មាន​ភាព​រងា​ទៀតហើយ​។​

តាមរយៈ​នេះ ត្រូវបាន​គេ​ចាត់ទុកថា​វា​អាចជា​ចេតនា​របស់​តារា​ស្រី នាង ដេ​ន​នី ខ្វាន់ ក្នុង​គោលបំណង​ណាមួយ​ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​បុរស​សម្បូរ​ទ្រព្យធន​។​

ជាមួយគ្នា​នឹង​ការលើកឡើង​យ៉ាង​ដូច្នេះ​របស់ តារា​សម្ដែង កញ្ញា ដេ​ន​នី ខ្វាន់ ភ្លាមៗ​នេះ គេ​សង្កេតឃើញ​មាន​ប្រុសៗ​កំហូច​មួយ​ចំនួន​បាន​លួច​បង្ហើប​ស្រដៀង​គ្នា​ថា បើសិនជា​នាង​ព្រម​ទទួលយក​មែន​នោះ គឺ​ពួកគេ​ប្រាកដជា​ថ្នមចិត្ត​មិន​ឲ្យ​ខុស​ទាស់​ត្រង់ណា​នោះ​ឡើយ ខណៈ​កន្លងមក គេ​ក៏​ធ្លាប់​ដឹង​ថា តារា​សម្ដែង និង​ជា​ថៅកែ​ហាង​សាឡ​ន កញ្ញា ដេ​ន​នី ខ្វាន់ ក៏​ធ្លាប់​មាន​បញ្ហា​ឈឺចាប់ ព្រោះតែ​រឿង​ស្នេហា​នេះ​ម្តង ឬ​ពីរ​ដង​ហើយ​នោះ។

សូម​បញ្ជាក់​ថា តារា​សម្ដែង​មាន​ដើមកំណើត​ចេញ​មក​ពី​ខេត្ត​ព្រះវិហារ​នាង ដេ​ន​នី ខ្វាន់ ក្រោយពេល​ចូល​ប្រឡូក​ក្នុង​វិថី​សិល្បៈ​រយៈពេល​២ ឬ​៣​ឆ្នាំ​មកនេះ​​ឃើញ​ថា ប្រជាប្រិយភាព និង​កេរ្តិ៍​របស់​នាង គឺមាន​ភាព​ហក់​ឡើង​ខ្លាំង​គួរសម​។ ស្រប​ពេល​សំឡេង​រិះគន់​លើ​ភាព​សិច​ស៊ី​របស់​តារា​ស្រី​រូបនេះ​តែង​កើតមាន​ឡើងជា​បន្តបន្ទាប់​ផង​នោះ​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114