BREAKING NEWS
Search

ដៃគូ​ប្រកួតប្រជែង​ជាច្រើន​របស់ Netflix គ្រោង​ផ្ដល់​សេវាកម្ម​ឥតគិតថ្លៃ​ក្នុង​សង្គ្រាម Streaming

ក្រុមហ៊ុន​Video Streaming​ជាច្រើន​កំពុង​រកមើល​គំរូ​ផ្សេង​ដើម្បី​ផ្ដួល​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​ឧស្សាហកម្ម​គឺ​Netflix ដោយ​ការផ្ដល់​សេវាកម្ម​មើល​ឥត​គិតថ្លៃ​ដែល​ភ្ជាប់​មកជា​មួយ​ពាណិជ្ជកម្ម​។​

ខណៈពេលដែល​ក្រុមហ៊ុន​Disney, HBO និង​Apple កំពុង​ចាប់ផ្តើម​ផ្តល់​សេវាកម្ម​ប្រកួតប្រជែង​ដោយ​ប្រើ​គំរូ​នៃ​ការ​Subscription ដូចគ្នា​ជាមួយ​Netflix ដែរនោះ​ក្រុមហ៊ុន​ដទៃទៀត​ដូចជា​Tubi, Roku, Pluto ហើយ​និង​Rakuten កំពុង​សាកល្បង​បើក​ឱ្យមាន​ការមើល​ដោយ​មិន​គិតថ្លៃ​គ្រាន់តែ​ត្រូវ​ទ្រាំ​ជាមួយ​ការផ្សាយពាណិជ្ជកម្ម​ជាច្រើន។

ក្រុមហ៊ុន Tubi​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​California និង​ក្រុមហ៊ុន​Rakuten របស់​ជប៉ុន​បានប្រកាស​ពី​ផែនការ​ដើម្បី​ជំរុញ​ខ្លួន​ទៅក្នុង​ទ្វីបអឺរ៉ុប​នៅ​សប្តាហ៍​នេះ​នៅ​ពិធី​សន្និសីទ​MIPCOM ក្នុង​ទីក្រុង​Cannes ប្រទេស​បារាំង​ដែលជា​ទីផ្សារ​មាតិកា​ទូរទស្សន៍​ធំ​បំផុត​របស់​ពិភពលោក​។​

គួរឱ្យ​ដឹងថា Tubi​គ្រោង​នឹង​បើក​ដំណើរការ​សេវាកម្ម​Tubi Kids នៅ​សប្តាហ៍​ក្រោយ​ដែល​នឹង​អាច​រកបាន​នៅ​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​២០២០​ដោយ​រួមមាន​កម្មវិធី​ជា​ស៊េរី​ដូចជា “Strawberry Shortcake” “ Paddington Bear” និង​“The Wiggles” ផងដែរ​។​

ដោយឡែក ក្រុមហ៊ុន​Rakuten TV បានប្រកាស​ផែនការ​បង្កើន​កាតាឡុក​ខ្សែភាពយន្ត​របស់ខ្លួន​ជាមួយនឹង​មាតិកា​ផ្តាច់មុខ​ជាច្រើន​ដូចជា​ភាពយន្ត​ឯកសារ​ស្តីពី​FC Barcelona ដែល​សម្តែង​ដោយ​John Malkovich ជាដើម​៕AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114