BREAKING NEWS
Search

ដំណើរ​ភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ

ភ្នំពេញ​ ៖​ តាមរយៈ​សកម្មភាព​ចាក់​បញ្ចាំង​ភាពយន្ត​ចល័ត “​ដំណើរ​ភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​” នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ពី​រាត្រី​ថ្ងៃទី ២៥-២៧ និង​២៩ ខែធ្នូ ឆ្នាំ​២០១៦ បានទទួល​ការគាំទ្រ និង​កោតសរសើរ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកទស្សនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

បើតាម​ភ្នាក់ងារ​ព័ត៌មាន​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​ប្រចាំខេត្ត​បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​បានឲ្យដឹងថា នៅតាម​រយៈ​ការដាក់​បញ្ចាំងភាពយន្ត​នេះ ក្នុង​ខេត្ត​ទាំងពីរ​នេះ មាន​ប្រជាពលរដ្ឋ​សរុប​ជាង​៥.០០០​នាក់ បាន​អញ្ជើញ​មក​ទស្សនា​ភាពយន្ត​ចិន​-​ខ្មែរ ដូចជា​រឿង «​អ្នក​ប្រយុទ្ធ​លើ​វាលស្មៅ​» និង​រឿង «​ដើម​អំពិល​» ជាដើម​។​

ការចាក់​បញ្ចាំងភាពយន្ត​ចល័ត​នេះ​ក៏មាន​វត្តមាន​លោក ចាន់ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចូលរួម​ទស្សនា​ជាមួយ​ប្រជាពលរដ្ឋ​ផងដែរ នៅក្នុង​ក្រុង​បាត់ដំបង នា​រាត្រី​ថ្ងៃទី​២៩ ខែធ្នូ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ចាក់​បញ្ចាំងភាពយន្ត​ចល័ត​“​ដំណើរ​ភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​” នេះ​។ លោក​ក៏បាន​មានប្រសាសន៍ថា ការរៀបចំ​កម្មវិធី​នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​ការរីកចម្រើន​ខាង​ចំណងមិត្តភាព សាមគ្គីភាព​កម្ពុជា​-​ចិន​នោះទេ​។ មិនតែប៉ុណ្ណោះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​ភាព​រីករាយ និង​បាន​ស្វែងយល់​ពី​វប្បធម៌​ដ៏​មានតម្លៃ​របស់​ប្រទេស​ចិន មានដូចជា​របៀបរបប​នៃ​ការរស់នៅ ទំនៀមទម្លាប់​ប្រពៃណី ជាហេតុ​នាំឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ មាន​សាមគ្គីភាព និង​ចំណងមិត្តភាព​កាន់តែ​ប្រសើរឡើង ហើយ​កត្តា​សាមគ្គីភាព​នេះហើយ ដែល​ធ្វើឱ្យមាន​សុខសន្តិភាព​ក្នុង​តំបន់ និង​ពិភពលោក​។​

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​សម្តែង​នូវ​ការអបអរសាទរ និង​គាំទ្រ​ទាំងស្រុង​លើ​សកម្មភាព​ចាក់​បញ្ចាំងភាពយន្ត​ចល័ត​“​ដំណើរ​ភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​” នេះ កាលពី​ថ្ងៃទី​២៥ ខែធ្នូ នៅ​ក្រុង​សិរីសោភ័ណ​។ លោក​មានប្រសាសន៍ថា កម្មវិធី​នេះ​សបញ្ជាក់​ឱ្យឃើញថា មហាមិត្ត​កម្ពុជា​-​ចិន​កំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ខាង​វិស័យ​វប្បធម៌​កាន់តែខ្លាំង​។​
​បើតាម​ប្រសាសន៍​លោក អាន ហ្សា​វ យូ ប្រធាន​មជ្ឈមណ្ឌល​អាស៊ីអាគ្នេយ៍​វិទ្យុ​អន្ដរ​ជាតិចិន បានលើកឡើង​ក្នុង​ពិធី​សម្ភោ​ធ​នៃ​ការចាក់​បញ្ចាំង​ជា​ផ្លូវការ​កាល​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦​មកនេះ នៅ​សាលសន្និសីទ​ចតុមុខ រាជា​ធានី​ភ្នំពេញ​ថា ដំណើរ​ភាពយន្ដ​ចិន​-​ខ្មែរ ជុំវិញ​បឹង​ទន្លេសាប ដែល​រៀបចំឡើង​ដោយមាន​ការសហការ​គ្នា​រវាង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺជា​កា​រស​បង្ហាញ​ដ៏​ល្អ​បំផុត​អំពី​វប្បធម៌​នៃ​ប្រទេសមួយ ការច្នៃប្រឌិត​ធំ​បំផុត​នៃ​សកម្មភាព​ចាក់​បញ្ចាំងភាពយន្ដ​ចិន​-​កម្ពុជា គឺ​ការចាក់​បញ្ចាំង​រួមគ្នា​នូវ​ភាពយន្ដ​ចិន និង​កម្ពុជា ដោយ​ការធ្វើដំណើរ​តាម​ខេត្ត​ក្រុង​នៅ​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ចាក់​បញ្ចាំង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​តាម​មូលដ្ឋាន​ទស្សនា​កម្សាន្ដ ដែល​នឹង​ក្លាយជា​ដំណើរ​ភាពយន្ដ​ចិន​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​លើក​ទី​១ ហើយក៏​ជា​ដំណើរ​ផ្លាស់ប្ដូរ​មនោសញ្ចេតនារ​វាង​ប្រជាជន​ចិន និង​កម្ពុជា លើក​ទី​១​ផងដែរ​។​

តាម​កម្មវិធី​ទីកន្លែង និង​ពេលវេលា​នៃ​ការ​បញ្ចាំង​ខ្សែភាពយន្ដ​ចិន​-​ខ្មែរ បានបង្ហាញ​ថា​ទី​១៖​នៅ​រាជធានី​ភ្នំពេញ នៅ​សាល​សិន្ន​សីទ​ចតុមុខ ថ្ងៃទី​១១ ខែធ្នូ​នេះ​, ទី​២៖​ខេត្តកំពង់ចាម ទីវាល​បេនឡាន​ស្គន់ ស្រុក​ជើងព្រៃ ថ្ងៃទី​១៣ ខែធ្នូ និង​ទី​រួម​ខេត្តកំពង់ចាម (​មុខ​សាលាខេត្ត​) នៅ​ថ្ងៃទី​១៥ ខែធ្នូ​, ទី​៣៖​ខេត្តកំពង់ធំ ស្រុក​បារាយណ៍ (​កំពង់ថ្ម​) នៅ​ថ្ងៃទី​១៧ ខែធ្នូ និង​ទី​រួម​ខេត្តកំពង់ធំ (​ទីធ្លា​មន្ទីរ​វប្បធម៌​ខេត្ត ទល់មុខ​ផ្សារ​) នៅ​ថ្ងៃទី​១៩ ខែធ្នូ​, ទី​៤៖​ខេត្តសៀមរាប ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង នៅ​ថ្ងៃទី​២១ ខែធ្នូ និង​ទី​រួម​ខេត្តសៀមរាប (​អង្គរ​ឃ្យុ​ង​យូរ​) នៅ​ថ្ងៃទី​២៣ ខែធ្នូ​, ទី​៥៖​ខេត្តបន្ទាយមានជ័យ ទី​រួម​ខេត្តបន្ទាយមានជ័យ (​ទីវាល​មុខ​សាលាខេត្ត​) នៅ​ថ្ងៃទី​២៥ ខែធ្នូ​, ទី​៦៖​ខេត្តបាត់ដំបង ស្រុក​ថ្មគោល នៅ​ថ្ងៃទី​២៧ ខែធ្នូ និង​ទី​រួម​ខេត្តបាត់ដំបង (​មាត់​ស្ទឹង​) នៅ​ថ្ងៃទី​២៩ ខែធ្នូ​, ទី​៧៖​ខេត្តពោធិ៍សាត់ ទី​រួម​ខេត្តពោធិ៍សាត់ (​ក្បែរ​សាលាខេត្ត​) នៅ​ថ្ងៃទី​៣១ ខែធ្នូ និង​ស្រុក​ក្រគរ នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៧, ទី​៨៖​ខេត្តកំពង់ឆ្នាំង ទី​រួម​ខេត្តកំពង់ឆ្នាំង (​ក្បែរ​សាលាខេត្ត​) នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114