BREAKING NEWS
Search

ដំណោះស្រាយពេលលង់មនុស្ស​«មិនគួរស្រលាញ់»

មនុស្ស​«មិនគួរស្រលាញ់»រួមមាន អ្នកដែលគេមិនស្រលាញ់យើង អ្នកដែលមាន​ឋានៈឬគំនិត​ខុសគ្នាឆ្ងាយ អ្នកដែលមានគូរួចហើយ ។ល។

ខាងក្រោមជាវិធីមួយចំនួនដែល​អាចធ្វើដើម្បីទប់ទល់នឹងស្ថានភាពដ៏មាន​វិបត្តិនេះ៖

១ ព្យាយាមចំណាយពេលច្រើនថែមឡើង​ទៀតសម្រាប់ខ្លួនឯង

ការថែរក្សាខ្លួនឯងគឺចាំបាច់ណាស់ ក្នុងគ្រប់ដំណើរការនៃការព្យាយាម​ព្យាបាលរបួសចិត្ត​ឱ្យជាសះស្បើយ ហើយក៏ជាវិធីសាស្ត្រាមួយដ៏សាមញ្ញបំផុត ដែលជួយឱ្យអារម្មណ៍ធូរស្រាលមុនសិន​ទើបទប់នឹង​វិបត្តិបានតាមក្រោយ​។

សមាធិក៏អាចមានប្រយោជន៍ខ្លាំងក្នុងរឿងនេះផងដែរព្រោះអាចរំសាយយ៉ាងមាន​ប្រសិទ្ធិភាពនូវការគិតនានា ដែល​អាចជួយឱ្យស្ងប់ស្ងាត់នាំទៅដល់ការ​ធ្វើការសម្រេចចិត្តបានកាន់តែប្រសើរមានភាពស៊ីសង្វាក់ជាមួយ​ការពិតជាជាងគំនិតមនោសញ្ចេតនា​រវ់ើរវាយ។

៣ រកការងារដែលរវល់និងទាក់ទាញ​ចិត្ត​

គ្មានអ្វីលំបាកស្មើនឹងជីវិតដ៏​ទំនេរគ្មានគោលដៅ​នោះទេ។ ចូរវាយតំលៃតម្រូវការនិងបំណងប្រាថ្នាយើងឡើងវិញ។ ប្រសិន​គោលដៅជាមនុស្ស​មិនទំនងសម្រេចបានពេលនេះនៅឡើយ​ចូរបង្កើតគោលដៅជាសម្ភារៈឬលទ្ធផល​ការងារផ្សេងៗ។​

៣ រកជំនួយពីអ្នកជំនាញ
ប្រសិនបើធុញទ្រាន់ក្នុងការដោះស្រាយរឿងនេះតែម្នាក់ឯង អាចរកអ្នកឯកទេស​ព្យាបាលវិបត្តិស្នេហា ទំនងជា​អាចជួយបានខ្ពស់។

អ្នកជំនាញដែលមានពិសោធន៍ និង​ការយកចិត្តទុកដាក់ខ្ពស់និងអាចចូលរួមជាមួយ​យើង​បានយ៉ាងប្រសើរ​ក្នុងការ​ជួយ​ជម្រុញ​ការរំងាប់ចិត្ត​។

ហាណា

ប្រភព betterhelp

ចុចអាន ឧបសគ្គ​​សំខាន់​បំផុត៥យ៉ាង​សម្រាប់​ជីវិត​មនុស្ស​ម្នាក់ៗដែលត្រូវបំបែក

ចុចអាន​ សញ្ញាបញ្ជាក់ថា crush ​ចាត់​ទុក​យើង​ត្រឹម​ជាមិត្តភ័ក្ដិ