BREAKING NEWS
Search

ឌី​ជេរ​អាចារ្យ ធំ ព្រលះ ដេ​ន​នី ខ្វាន់ តែ​បែរជា ដេ​ន​នី ខ្វាន់ សក​ឲ្យ​វិញ​ថា ​ឆ្កែ​ព្រុស​មិនដែល​ខាំ​ទេ​

​ភ្នំពេញ​ ៖​ ផ្ទុះ​កាន់តែ​ខ្លាំង​ទៀតហើយ សង្គ្រាម​ពាក្យសម្តី រវាង​តារា​ចម្រៀង​រ៉េ​ប​ឌី​ជេរ​អាចារ្យ ធំ ជាមួយ​តារា​ស្រី​សិច​ស៊ី នាង ដេ​ន​នី ខ្វាន់ ក្រោយពេល​មានការ​រិះគន់​ដោយ​លើក​ការ​ប្រៀបធៀប​ពី​សំណាក់​ឌី​ជេរ​អាចារ្យ ធំ ចំពោះ​រូបភាព​សិច​ស៊ី​របស់​តារា​ស្រី​ខ្មែរ នាង ដេ​ន​នី ខ្វាន់ ជាមួយ​រូបភាព​ជនជាតិ​បរទេស ​ដែល​បាន​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​។​

តាមរយៈ​ការ​បង្ហោះ​រូបថត​ចំនួន​២​សន្លឹក ភ្ជាប់​ជាមួយ​រូបភាព​ជនជាតិ​បរទេស​ប្រុស​ស្រី​មួយ​គូ​ស្លៀកពាក់​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ ដោយ​ក្នុង​ដៃ​មាន​កាន់​ក្អម និង​អង្រែ​ ​​បំពង់​ទឹកត្នោត​ស្លៀកសំពត់​បង់ក​ក្រមា។ ​​ចំណែក​រូបថត​មួយ​ស្លឹក​ទៀត គឺជា​រូប​សិច​ស៊ី​បញ្ចេញ​សាច់​ខ្ចី​ស្ទើរ​អាក្រាតកាយ​របស់​កញ្ញា ដេ​ន​នី ខ្វាន់ នោះ តារាចម្រៀង​ឌី​ចេរ អាចារ្យ ធំ បាន​សរសេរ​ដោយ​ខ្លី​ថា គិត​យ៉ាង​មិច​អំពី “​យើង និង គេ​” ? ខ្ញុំ​អាច​ឲ្យ​អ្នក​ស្អប់​ខ្ញុំ​បាន តែ​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​អ្នក​មក​បំពុល​វប្បធម៌​ដែល​ជា​មរតក​ដ៏​ផូរផង់​របស់​ដូនតា​ខ្មែរ​បានឡើយ​។​

ជា​ប្រតិកម្ម​ឆ្លើយតប ភ្លាមៗ​នោះ តារា​ស្រី​កញ្ញា ដេ​ន​នី ខ្វាន់ បាន​ព្រលះ​វិញ​ថា មនុស្ស​មួយ​ចំនួន​តែងតែ​និយាយ​អាក្រក់​ពី​អ្នកដទៃ ដើម្បី​បង្ហាញ​ថា ខ្លួនឯង​ជា​ម​នុស្ស​ល្អ ឆ្ងល់​ណាស់​ម៉េច​ចូលចិត្ត​យក​មនុស្ស​ម្នាក់​ប្រៀបធៀប​នឹង​មនុស្ស​ម្នាក់ទៀត​ម្ល៉េះ​? បើ​ពូកែ​ប្រៀបធៀប​ម្លឹ​ងៗ​ម៉េច​មិន​យក​ខ្លួនឯង​ទៅ​ប្រៀបធៀប​នឹង​គេ​ផង​ទៅ​។ នេះ​មិន​ខុសពី​ចាស់​បុរាណ​គាត់​ពោល​នោះទេ គឺ​(​ឆ្កែ​ព្រុស​មិនដែល​ខាំ​ទេ​) វា​ក៏​មិន​ខុសពី​មនុស្ស​ដែល​មើល​ឃើញតែ​កំហុស​គេ តែ​មិន​មើល​កំហុស​ខ្លួនឯង​…​។​

តារា​សម្ដែង​រលក​ថ្មី នាង ដេ​ន​នី ខ្វាន់ បាន​បន្ថែមថា ឈប់​បាន​ឈប់​ទៅណា ព្រោះ​ខ្ញុំ​មិនបាន​សុំ​លុយ​បង​មក​ទិញ​សំលៀកបំពាក់​មក​ស្លៀក ឬ​ក៏​យក​ខ្លួន​បងប្អូន ​របស់​បងៗ​មក​ស្លៀក​ទេ ចឹ​ង​ហើយ​សូម​បង​កុំ​ក្តៅ​ក្រហាយ​នឹង​រឿង​របស់ខ្ញុំ​ពេក បើ​ខ្ញុំ​ស្លៀក​ប៊ី​គី​នី​ទៅ​សំពះ​ព្រះសង្ឃ ឬក៏​ស្លៀក​ចូល​វត្ត​សូម​បង​ជេរ និង​ថា​ឲ្យ​ខ្ញុំ​ចុះ ព្រោះ​ធ្វើ​ចឹ​ង​វា​ខុស​នឹង​វប្បធម៌​ប្រពៃណី​ខ្មែរ​មែន សុំទោស​ខ្ញុំ​មិន​អាច​ផ្គាប់ចិត្ត​មនុស្ស​បាន​គ្រប់គ្នា​នោះទេ ព្រោះ​ពេលខ្លះ​ខ្ញុំ​ផ្គាប់​ខ្លួន​ខ្ញុំ​មិន​ចង់​ទាំង​ត្រូវ​ផង ខ្ញុំ​មិន​ខ្វល់​នោះទេ​ចំណុច​ល្អ ខ្ញុំ​ក៏​មាន ហើយ​ចំណុច​អាក្រក់​ខ្ញុំ​ក៏មាន ចឹ​ង​ហើយ​បើ​គេ​មើល​មក​ខ្ញុំ​ក្នុង​ចំណុច​ណាមួយ​វា​ស្ថិត​ក៏​នៅ​លើ​ចិត្ត​គេ​ដែរ​មើល​មក​។ ខ្ញុំ​សុំ​សរសើរ​ឈ្មោះ​បង​ពីរោះ​មែន សុទ្ធតែ​អាចារ្យ តែបើ​ធ្វើ​ចរិត​ដូច​អាចារ្យ​មែន​មិនដឹង​ជា​ល្អ​យ៉ាងណាទេ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114