BREAKING NEWS
Search

តន់ ច័ន្ទ​សី​ម៉ា អង្វរ​សុំ​មហាជន​ឲ្យ​ជួយ​បំពេញ​បំណង​រឿង​មួយ​ក្រោយ​បាន​ជួប​លោក ព្រាប សុវត្ថិ លើកដំបូង

 

ភ្នំពេញ​ ៖​ តារាចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​Galaxy កញ្ញា តន់ ច័ន្ទ​ស្រី​ម៉ា បើ​តាម​ការ​កត់សម្គាល់​ឃើញថា​ អំឡុង​ពេល​មួយ​រយៈ​ចុងក្រោយ​នេះ​គឺ​នាង​បាន​នឹង​កំពុងតែ​ក្រសោប​បាន​ប្រជាប្រិយភាព​និង​ការគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​គ្រប់​ស្រ​ទាន់​វ័យ​។

សន្ទុះ​នៃ​ការ​គាំទ្រ​និង​ប្រជាប្រិយភាព​របស់​តារា​ស្រី​វ័យក្មេង​កញ្ញា តន់ ច័ន្ទ​សី​ម៉ា នៅ​លើ​វិស័យ​សិល្បៈ​បច្ចុប្បន្ន​នេះ​ ក៏​ព្រោះតែ​នាង​ត្រូវ​បាន​ផលិតកម្ម Galaxy Navatra ផ្តល់​នូវ​ទំនុកចិត្ត​តាមរយៈ​ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មីៗ​បែប​មនោសញ្ចេតនា​មាន​ទឹកដម​ពីរោះ​អង្រន់​ចិត្ត​អ្នកគាំទ្រ​។​មិនតែប៉ុណ្ណោះ​រឿង​ដែល​គេ​ចាប់អារម្មណ៍​ទៀត​នោះ​ស្រាប់តែ តន់ ច័ន្ទ​សី​ម៉ា បានប្រកាស​អង្វរ​មហាជន​សុំ​ឲ្យ​ជួយ​រឿង​មួយ​ខណៈ​បាន​ជួប​រៀមច្បង ព្រាប សុវត្ថិ ជា​លើកដំបូង​។

ចំពោះ​ហេតុផល​ដែល​នាំ​ឲ្យ​ស្រី​ស្រស់ តន់ ច័ន្ទ​សី​ម៉ា ដាច់ចិត្ត​ហ៊ាន​លើកដៃ​សំពះ​អង្វរ​សុំ​ឲ្យ​មហាជន​ជួយ​បំពេញ​បំណង​ខ្លួន​ជាមួយ​លោក ព្រាប សុវត្ថិ នោះ​គឺ​ដោយសារតែ​តារា​ស្រី​រូបនេះ​មាន​មហិច្ឆតា​ចង់​ក្លាយជា​តារា​ច្រៀង​រួម​ដៃគូ​ជាមួយ​លោក ព្រាប សុវត្ថិ តាមរយៈ​ការ​ច្រៀង​ឆ្លងឆ្លើយ​គ្នា​។ កញ្ញា តន់ ច័ន្ទ​សី​ម៉ា បាន​ចោទ​ជា​សំណួរ​ថា​ ប្រសិន​បាន​ខ្លួន​បាន​ច្រៀង​រួមគ្នា​ជាមួយ​លោក ព្រាប សុវត្ថិ តើ​មាន​ទស្សនិកជន​គាំទ្រ​ទេ​?

​បើ​តាម​ខ្លឹមសារ​របស់​តារាចម្រៀង​កញ្ញា តន់ ច័ន្ទ​សី​ម៉ា ដែល​បាន​លើក​ជាម​តិ​ស្ទាបស្ទង់​ចំណាប់អារម្មណ៍​របស់​ម​ហា​ជន​ដូច្នេះ​ថា​ បើសិនជា​ខ្ញុំ​សូម​អាយ​ដល​(​លោក ព្រាប សុវត្ថិ​)​ខ្ញុំ ច្រៀង​ជាមួយ​គាត់​តើ​បងប្អូន​គាំទ្រ​ខ្ញុំ​ទេ? ហើយ​បើសិន​ពុក​ម៉ែ​បងប្អូន​គាំទ្រ​សុំ​ជួយ​ស៊ែរ​ ឬ​ គាំទ្រ​ផង​។ ខ្ញុំ​ចង់​ច្រៀង​ជាមួយ​គាត់​ខ្លាំង​ណាស់​តែ​មិន​ដឹង​ថា ​ធ្វើ​បែបណា​ទេ?

បន្ថែម​ពីនេះ​ម្ចាស់​បទ យល់​ច្រឡំ​ថា​គេ​ស្រលាញ់​យើង​ហើយ ,​កញ្ញា តន់ ច័ន្ទ​សី​ម៉ា បាន​លើក​ឡើង​ថា ​អ្វី​ដែល​ខ្ញុំ​ចង់បាន​ហើយ​ជា​ការ​ស្នើ​សុំ​បងប្អូន​នោះ​គឺ​អាច​ជួយ​ផ្តល់​ព័ត៌មាន​នេះ​ឲ្យ​គាត់​(​ព្រាប សុវត្ថិ )​បានឃើញ​នឹង​ជួយ​សុំ​ឲ្យ​ខ្ញុំ​បាន​ច្រៀង​ជាមួយ​គាត់​ផង​បានទេ ? សូម​ជម្រាប​ដែរ​ថា​កញ្ញា តន់ ច័ន្ទ​សី​ម៉ា កាលពី​ប៉ុន្មាន​មុននេះ​បានធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ផងដែរ​ព្រោះថា​ក្រៅពី​មា​នស​ត្ថ​ភាព​ផ្នែក​ច្រៀង​កញ្ញា តន់ ច័ន្ទ​សី​ម៉ា ក៏​អាច​តែង​និពន្ធ​បទ​ចម្រៀង​យ៉ាង​ពិ​រោះ​ឲ្យ​រៀមច្បង ព្រាប សុវត្ថិ ផងដែរ៕
ចាន់​រ៉ា

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114