តម្លៃ​ប្រេងសាំង​​នឹងចុះ​មក​ត្រឹម ២៣៥០ រៀល​​ ក្នុងមួយ​លីត្រ ចាប់ពីថ្ងៃទី ១ ដល់ ១៥ ខែមេសា

តម្លៃប្រេងសាំងនៅតាមស្ថានីយ៍ទូទាំង​ប្រទេស​ ចាប់ពីថ្ងៃទី ១​ដល់ ១៥ ខែមេសា នឹងមានតម្លៃត្រឹម​​ ២៣៥០ រៀលប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយ​ប្រេងឥន្ធនៈនៅតាមស្ថានីយរបស់​ក្រសួង​ពាណិជ្ជកម្ម​បានចេញ​ផ្សាយមុន​នេះ។ សេចក្តីជូនដំណឹង​បានសរសេរ​ថា  ដើម្បី​ជួយ​​សម្រួលដល់​ជីវភាពរបស់​ប្រជាជន​ និងដោយមាន​​ការរួមចំណែក​​ពី ក្រុម​ហ៊ុន​ចែក​​ចាយប្រេងឥន្ធនៈនៅ​កម្ពុជា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​សម្រេច​បញ្ចុះ​តម្លៃ​លក់រាយប្រេងឥន្ធនៈ នៅកម្ពុជា​ចំនួ​ន​ ៤ សេន​ក្នុងមួយ​លីត្រ​។ដូច្នេះតម្លៃ​លក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី ១ ដល់​ ១៥ ខែមេសា នឹងចុះ​មក​នៅ​ត្រឹម​ ២៣៥០រៀល ក្នុងមួយ​លីត្រ ខណៈតម្លៃ​ប្រេង​ម៉ាស៊ូត ៣៤៥០ រៀលក្នុងមួយ​លីត្រ​។

អានលំអិត៖