តារាកំប្លែងនាយ​ កំ ប៉ោយ​ បាន​ស្លាប់​មុននេះ​ ដោយសារ​ជំងឺ
BREAKING NEWS
Search

តារាកំប្លែងនាយ​ កំ ប៉ោយ​ បាន​ស្លាប់​មុននេះ​ ដោយសារ​ជំងឺ

តារាកំប្លែងនាយ កំ ប៉ោយ បានស្លាប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មុននេះបន្តិច ។ នេះបើតាម​ទំព័រហ្វេសបុក​លោក ហេង ឡុង បាន​ចេញផ្សាយមុននេះ។ នាយកំប៉ោយ មានជំងឺខូចក្រលៀនសងខាង ច្រើន​ខែមក​ហើយ​ និងត្រូវ​ប្តូរ​ឈាម​ជា​ប្រចាំថ្ងៃ។

តារាកំប្លែងរូបនេះតែង បានបង្ហោះសារឱ្យដឹងអំពីអាការខ្លួន និងអំពាវនាវរកជំនួយក្នុងការព្យាបាល តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ។ ការបង្ហោះរបស់លោក ត្រូវបានតារាសិល្បៈមើលឃើញ និងជួយសែររំលែកដំណឹងនេះបន្ដ រហូត តារាកំប្លែងរួមជំនាន់ និងអ្នកធ្លាប់ប្រលូកក្នុងការថតវីដេអូចម្រៀងជាច្រើន​រូប បានចេញមុខស្វះស្វែងរកជំនួយក្នុងការព្យាបាលជំងឺ។

​មានឈ្មោះដើម​ ញឹក កុសល ហៅ កំប៉ោយ ចៅ​តា គិត​មកទល់ពេលនេះ ​ទើប​មាន​វ័យ​២៦​ឆ្នាំ​ប៉ុណ្ណោះ ។ នាយត្រូវ​ជាប្អូនជីទូតមួយ​នឹងអ្នក​ ខាត់ សុឃីម។

ទស្សនា កំប្លែងនាយ កំ ប៉ោយ កន្លងមក​ ៖