ព័ត៍មានទាន់​ហេតុការណ៏
Search

តារាល្បីៗទាំងនេះនៅតែអស្ចារ្យទោះឈានចូលដល់វ័យ៨០ឆ្នាំក៏ដោយ

បើជា​តារា​សម្តែង​អាជីព ​ជីវិតពួកគេ​មិនអាចរស់​នៅបាន ដោយការឈប់​សម្តែងរឿង​នោះទេ​។​

នេះ​ជា​មូលហេតុ​ដែលតារាជាច្រើន​​នៅ​តែបន្ត​ប្រលូក​ក្នុង​វិស័យភាពយន្ត​ ទោះបី​ជាពួកគេ​ឈានចូលដល់​វ័យចំណាស់​ក៏ដោយ​។​

Kpt plus ​សូម​ចែក​រំលែក​តារាល្បីៗ​ចំនួន១១​រូបដែលមានទេពកោសល្យ​​សមជាកំពូល​តារារហូត​ដល់វ័យ​ជរាយ៉ាងណានៅតែមានទីផ្សារ។

១. Ian McKellen មានអាយុ ៨០ឆ្នាំ

រឿងដំបូង​ដែល​គាត់​បាន​សម្តែង​គឺរឿង​ David Copperfield (1966) ហើយ​ថ្មីៗ​នេះគាត់​ក៏បាន​សម្តែង​រឿងថ្មី​មួយទៀត​ដែល​មាន​ចំណង​ជើងថា​ Cats (2019)។ ជា​ការពិត​មាន​មនុស្ស​ជា​ច្រើនបាន​ស្គាល់តារា​សម្តែង​ជនជាតិ​អង់គ្លេស​ម្នាក់នេះ​នៅក្នុងរឿង​ The Lord of the Rings and The Hobbit។​មិន​តែប៉ុណ្ណោះ​លោក​ Ian McKellen ក៏​បាន​ចូលរួម​សម្តែង​ក្នុងរឿង​ល្បីៗ​មួយ​ចំនួន​ទៀតដូចជា​រឿង X-Men, រឿងThe DaVinci Code, និងរឿង Beauty and the Beast.
២. Derek Jacobi, មានអាយុ ៨០ឆ្នាំ

រឿង​ដំបូង​របស់​គាត់​គឺរឿង​ BBC Sunday-Night Play (1961) កំឡុង​ពេលថ្មីៗ​នេះគាត់​ក៏បានចូល​រួមសម្តែង​ក្នុង​រឿង Tomb Raider (2018)ផងដែរ។​តារា​សម្តែង​ម្នាក់​នេះ​គាត់​ពិត​ជាអស្ចារ្យ​ គាត់​អាច​សម្តែង​បានទាំង​រឿង​កុន​និង​រឿង​ល្ខោន​មិន​តែ​ប៉ុណ្ណោះ​គាត់​បាន​ឈ្នះ​ពាន​រង្វាន់​ជាច្រើន​ដូចជា Laurence Olivier award, a BAFTA TV Award, a Tony, and an Emmy។ លោក Darek Jacobi ថែម​ទាំង​ជា​មេបញ្ជាការ​របស់ Most Excellent Order នៃ​ចក្រភព​អង់គ្លេស, ក៏ដូចជា Knight Bachelor​ និងក្រុម Knight លំដាប់ទី១នៃ Danish Order of the Dannebrog ផងដែរ។
៣. Betty White, មានអាយុ ៩៧ឆ្នាំ

រឿង​ដែល​ Betty White ​បាន​ចូល​រួម​សម្តែង​ដំបូង​គឺ​រឿង​ A Time to Kill (1945) ហើយ​រឿង​ដែល​លោកស្រី​បាន​ចូល​រួ​ម​សម្តែង​ចុង​ក្រោយ​គេ​ក្នុង​ឆ្នាំ​២០១៥​គឺរឿង​ Bones (2015)។ Betty White ​គឺ​ជា​តារា​ជើងចាស់​របស់​ទូរសទ្សន៍​សហរដ្ឋអាមេរិក​។​៧០ឆ្នាំ​នៃ​អាជីព​ការងារ​ជា​តារា​សម្តែង ​លោកស្រី​តែងតែ​ខំ​ប្រឹងប្រែង​​ដើម្បី​ឲ្យ​ខ្លួន​គាត់​បាន​ឡើង​ជា​តារា​លំដាប់​មុខ​តាម​ទូរទស្សន៍​។​លោក​ស្រី​ទទួល​បាន​ពានរង្វាន់​ទូរទស្សន៍​ល្បីៗ​ជា​ច្រើន​​មិន​តែប៉ុណ្ណោះ​លោកស្រីបាន​សម្តែងក្នុងវិស័យ​ភាពយន្តនេះជាច្រើន​រហូតបានទទួលពាន​រង្វាន់កិត្តិយសដែល​បាន​តែង​តាំង​ជាកំពូល​តារា​កំប្លែង​ឆ្នើមទៀតផង​។​គាត់​បាន​កាន់កាប់​តំណែង​នេះ​បាន​យូរ​ជាង​គេ រហូត​គាត់​ឈាន​ចូល​ដល់វ័យ​៩២ឆ្នាំ។​ក្នុងឆ្នាំ២០១៤ គាត់ត្រូវ​​បានគេ​តែងតាំង​​ក្លាយ​ជាតារា​ដែលមាន​វ័យចំណាស់​ជាង​គេក្នុង​ប្រវត្តិសាស្ត្រ​។
៤. Sean Connery, មាន​អាយុ​៨៨ឆ្នាំ

រឿង​ដំបូង​របស់​គាត់​គឺរឿង​ Simon (1954) និង​រឿង​ចុងក្រោយ​ Sir Billi (2012)។ Sean Connery ជា​តារា​សម្តែង​ដ៏​ល្បី​ម្នាក់​ក្នុង​ចក្រភពអង់គ្លេស​ ​ដែលគាត់​បាន​សម្តែង​រឿង​រហូត​ជាង​៧០រឿង​ ​ហើយគាត់​ក៏បាន​ទទួល​ពាន​រង្វាន់​ល្បីៗ​ដូចជា​ ​ពានរង្វាន់​ Oscar, a BAFTA, ​និងពានរង្វាន់​ពី Golden Globe ផងដែរ។ Sean Connery ដែលបាន​សម្តែង​ជាតួអង្គ​ Jame Bond គេជឿជាក់ថា​ជា​តួអង្គ​មួយដែល​ល្អ​បំផុត​និង​មាន​មន្តស្​នេហ៍​បំផុត​កាល​ពីសម័យ​នោះ។
៥.​ Maggie Smith, មាន​អាយុ​៨៤ឆ្នាំ


រឿង​ដំបូង​ដែល​គាត់​បាន​ចូលរួម​សម្តែង​គឺរឿង Det sjunde inseglet (1957)​និងរឿង​ចុងក្រោយ ​Kursk ​​(2018)​។ Maggie Smith ​បាន​ជាប់ឈ្មោះ​ក្នុង​បញ្ជី​ទទួលពាន​រង្វាន់​តារា​សម្តែង​ល្បី​ឈ្មោះ​លោក​ស្រី​ព្រមទាំង​ជាលំដាប់​នៃ​ Companions of Honour ​និង​ជាមេបញ្ជាការ​របស់​ចក្រភព​អង់គ្លេស​ផងដែរ​។ ​គាត់​បានចូលរួម​សម្តែង​នៅ​ក្នុងរឿង​ដ៏អស្ចារ្យ​ក្នុងរឿង​ Harry Potter ​ដែល​សម្តែង​ជាតួអង្គ​ Minerva McGonagall។​ក្នុង​គ្រា​ដែល​គាត់​កំពុង​តែ​ថត​ក្នុងរឿង​ Harry Potteគាត់​បាន​កើត​ជំងឺ​មហារីក​សុដន់ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​លោក​ស្រី​នៅ​តែ​ថត​បន្ត​រហូត​ដល់​ចប់​។
៦. Jack Nicholson, ​មាន​អាយុ​៨២ឆ្នាំ

រឿង​សម្តែង​ដំបូង​របស់​គាត់គឺ The Cry Baby Killer (1958) ​និង​រឿង​ចុងក្រោយ​ How Do You Know? (2010)។ Jack Nicholson ​គឺ​ជា​កំពូល​តារា​សម្តែង​ដ៏​អស្ចារ្យ​របស់សហរដ្ឋអាមេរិក ​គាត់​បាន​ប្រឹង​ប្រែង​រហូត​គាត់​បាន​ក្លាយ​ទៅជា​ ​អ្នកដឹក​នាំ​រឿង​ ,Scriptwriter ​ហើយ​និង​ផលិតករ​ផងដែរ​។ ​រូប​លោក​បាន​ទទួល​ពាន​រង្វាន់​ Oscar  ​រហូតដល់​១២ដង​។ ​ប៉ុន្តែ​នៅ​មិន​ទាន់អស់​នោះទេ​ Jack Nicholson ​គឺ​ជា​តារា​ម្នាក់​ក្នុងចំណោម​២នាក់​តែប៉ុណ្ណោះ​ដែល​ទទួល​បាន​ពានរង្វាន់Oscar ​ជាតារា​សម្តែង​ដ៏ឆ្នើម​ជាង​គេរៀងរាល់​១០​ឆ្នាំ​ម្តង​។
៧. Joan Collins, មានអាយុ ៨៦ឆ្នាំ

រឿង​ដំបូង​របស់​គាត់​គឺ​រឿង​ Lady Godiva Rides Again (1951) ​ហើយ​ថ្មីៗ​នេះ​គាត់​ក៏បាន​ចូលរួម​សម្តែង​ក្នុងរឿង​ Hawaii Five-0 (2019)​ផងដែរ​។ Joan Collins​បាន​ចូលរួម​សម្តែង​ជាតួអង្គ​ដែលគួរ​ឲ្យចងចាំ​បំផុត​ក្នុង​ទូរទស្សន៍ Dynasty។​លោកស្រី​ក៏​ត្រូវ​បាន​តែងតាំង​និង​ទទួល​បានពាន​រង្វាន់​ក្នុង​កម្មវិធី Golden ​Globe​ផងដែរ​។​ក្នុង​គ្រា​ដែល​លោក​ស្រី​បានដើរ​តាម​បងស្រី​ Jacqueline Collins ​ដែល​ជាអ្នកនិពន្ធ​ដ៏ល្បី​ឈ្មោះ​នោះ​ ​លោកស្រី​ក៏​បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល​ហើយ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ហើយ​សៀវភៅ​នោះ​បាន​ក្លាយ​ជា​សៀវភៅ​ដែល​លក់​ដាច់​បំផុត​។​
៨. Max von Sydow, មានអាយុ៩០ឆ្នាំ

រឿង​ដំបូង​ដែល​គាត់​បាន​សម្តែង​គឺ​រឿង Det sjunde inseglet (1957)​និង​រឿង​ចុង​ក្រោយ ​Kursk (2018)។ Max von Sydow គឺ​ជា​តារាស​ម្តែង​សាកល​ ​គាត់​ត្រូវ​បាន​តែងតាំង​ក្នុង​ការ​ប្រគល់​ពានរង្វាន់​ Oscar ​ក៏​ដូចជា Golden Globe និង Emmyផងដែរ។ Max von Sydow ​បាន​សម្តែង​រឿង​ប្រហែល​ជា​១៤០​រឿងហើយ ​គាត់​ក៏បាន​រួមការ​ងារ​ជាមួយ​និង​អ្នកដឹក​នាំ​ជាច្រើន​ដូចជា​លោក​ Steven Spielberg ndrei Konchalovsky, Ingmar Bergman, ​និងអ្នក​ដឹក​នាំល្បីៗ​ជាច្រើន​រូបទៀត​។
៩. Christopher Lloyd, មានអាយុ ៨០ឆ្នាំ


រឿង​ដំបូង​របស់​គាត់គឺ One Flew Over the Cuckoo’s Nest (1975)និង​រឿង​ចុងក្រោយ  Muse (2017)។ Christopher Lloyd បាន​ក្លាយ​ជា​តារា​សម្តែង​ដ៏​ពេញ​និយម​ជា​ខ្លាំងក្នុងរឿង Back to the Future និងរឿងជាច្រើនទៀតដូចជា One Flew Over the Cuckoo’s Nest, រឿង Interstate 60, រឿង Who Framed Roger Rabbit ហើយ​និងរឿង The Addams Family។
១០. Angela Lansbury, មានអាយុ៩៣ឆ្នាំ

រឿង​ដំបូង​របស់​គាត់គឺ Gaslight (1944)និង​រឿង​ចុង​ក្រោយ Mary Poppins Returns (2018)។​ ក្នុង​អាជីព​ជា​តារា​សម្តែង​អស់​រយៈពេល​ជា​ច្រើនឆ្នាំ​មកនេះ Angela Lansbury​បាន​​ក្លាយជា​តារា​សម្តែង​ដ៏មាន​ប្រជាប្រិយភាព​ទទួល​បាន​ពានរង្វាន់ Oscarចំនួន​៣ដង​ផង​ដែរ​។ កំឡុង​ឆ្នាំ​២០១៣​គាត់​ក៏​ទទួល​បាន​ពានរង្វាន់  Honorary Oscar Awardម្តង​ទៀត។ តារា​សម្តែង​រូប​នេះ​ទទួល​បាន​ពាន​រង្វាន់ Emmy nomineeចំនួន​១៨ដង​និង​ឈ្នះពាន​រង្វាន់ The Golden Globeចំនួន​៦ដង។គាត់​ថែម​ទាំង​ឈ្នះ​ពានរង្វាន់​the Tony​ជាពាន​រង្វាន់​កិត្តិយស​ដ៏​អស្ចារ្យ​បំផុត​របស់​ភាពយន្ត​អាមេរិក​។ ​កំឡុង​ឆ្នាំ២០១៤​គាត់​ក៏ទទួល​ងារ​ជា​ ​Dame Commander​ ​​តំណាង​ឲ្យ​ចក្រភព​អង់គ្លេស​ដែលគាត់​បានចូល​រួមវិភាគទាន​ជួយដល់សិល្បះ​និងមនុស្សធម៌​។
១១. Dick Van Dyke, មានអាយុ ៩៣ឆ្នាំ

រឿង​ដំបូង​របស់គាត់គឺ​ Mary Poppins (1964)និងរឿងដែលគាត់បានសម្តែងចុងក្រោយ Mary Poppins Returns (2018)។​តារាសម្តែងរូបនេះបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ១៩៦០ គឺនៅក្នុងតន្ត្រី Bye Bye Birdieហើយគាត់ក៏ទទួលបានពានរង្វាន់Tony នៅពេលនោះដែរ។ បន្ទាប់មក Dick Van Dyke​ក៏​បាន​ចូល​រួមសម្តែង​ជា​ខ្សែភាពយន្ត​ក្នុងរឿង​ Mary Poppinsដែល​មាន​២វគ្គផ្សេងគ្នា គាត់​បាន​ថត​បញ្ចប់​រឿង​នេះ​យ៉ាង​ល្អ​បំផុត។​ទោះបី​ជា​អាយុ​ច្រើន​ក៏ពិតមែន​ Dick Van Dyke​ក៏នៅ​តែបន្តសម្តែង​ភាពយន្តនៅ​ឡើយ​ព្រោះ​ជា​ការងារ​ដែល​គាត់​ស្រលាញ់​។

អត្ថបទ៖ Blossom