BREAKING NEWS
Search

តារាសិល្បៈពីរដួង វិវឌ្ឍខ្លួនក្លាយជាឧកញ៉ាមានលុយកាន់រាប់ម៉ឺនដុល្លារ

ក្នុងពិភពអ្នក​សិល្បៈខ្មែរ មាន​អ្នក​​លិច​​អ្នក​អណ្តែត​។ អ្នកខ្លះធ្លាក់​ខ្លួន​វេទនា​គួរ​ឲ្យ​សង្វេគ តែ​ក៏​មាន​អ្នក​លេចត្រដែត​ មាន​យសសក្កិ មាន​​មុខ​ជំនួញ​មានលុយរាប់ម៉ឺនកាន់ក្នុងដៃ។

ងាកមកមើលតារាមានងារជាឧកញ៉ាវិញ ក៏មានមួយ​ចំនួន​ដែរ ដោយសារងារនេះសម្តៅលើអ្នកដែលមានទ្រព្យធនយ៉ាងក្រាស់ក្រែល ដែលបានបរិច្ចាក​ថវិកា​រួមចំណែកជួយសង្គម។

នាយឃ្លោក មាន​ឈ្មោះ​ពិត​ ទុំ សារុត ជាតារាកំប្លែងក្នុងក្រុមនាយកុយ បានវិវឌ្ឍខ្លួនជាឧកញ៉ា។ ក្រៅ​ពី​អាជីព​កំប្លែង លោក​រកស៊ី​ដឹកដី​លក់ និង​ផ្នែកអចលនទ្រព្យ ហើយ​ថ្មីៗ​នេះ​បាន​ពង្រីកមុខរបរនាំផលិតផលសុខភាពពីក្រៅមកលក់ផងដែរ។

នាយឃ្លោក

ចំណែកតារាមួយដួងទៀតគឺលោក លាន អាហ្រ្វីលគីនីន ដែលចូលសិល្បៈជាង ២០ ឆ្នាំ បានលេចត្រដែត​ជាមួយ​មុខរបរអចលនទ្រព្យ រហូតត្រូវបានអ្នកក្នុងពិភពសិល្បៈហៅឧកញ៉ាពេញៗមាត់។

លោក លាន អាហ្រ្វីលគីនីន

ក្នុងជីវិតគ្រួសារវិញ លោកមានភរិយាគឺ​អ្នកនាងកែវ វរលក្ខណ៍ ជាបងប្អូនរបស់តារាសម្ដែងកែវ ពិសី និងកែវ ស្រីនាង។

កាលពី​ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានចេញអនុក្រឹតថ្មី កំណត់ពីចំនួនទឹកប្រាក់ធ្វើអំណោយចូលរដ្ឋលើសពី៥០ម៉ឺនដុល្លារ ទើបទទួលបានងារជាឧកញ៉ា។ បច្ចុប្បន្នអ្នកដែលទទួលបានគោរម​ងារជាឧកញ៉ា មានរហូតដល់ទៅជាង៧០០នាក់៕ ដីក្រហម