BREAKING NEWS
Search

តារា​វ័យក្មេង​ក្លាយជា​សសរទ្រូង​ដ៏​រឹងមាំ​ នៅក្នុង​ក្រុម​ជម្រើសជាតិ​បាល់ទាត់​អាល្លឺម៉ង់​ ​

ដោយ​កីឡាករ​ឈ្នះ​ជើងឯក World Cup របស់​ពួកគេ​អវត្តមាន​នៅ​ប្រទេស​រុស្ស៊ី តារា​វ័យក្មេង​របស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ កំពុងតែ​ពេញចិត្ត​នឹង​ឱកាស​លេង​របស់​ពួកគេ​នៅ​ការប្រកួត Confederations Cup ។​

គ្មាន​កីឡាករ​ម្នាក់​ក្នុង​ក្រុម​មួយ​នេះ បានឈ្នះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2014​នោះទេ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល បានបង្ហាញ​ខ្លួន​ក្នុង​ក្រុម​របស់​គ្រូបង្វឹក Joachim Loew’​នៅក្នុង​ប្រទេស​រុស្ស៊ី ដោយ​កីឡាករ​ជើងចាស់​មួយចំនួន បានប្រកាស​ចូលនិវត្តន៍​គ្មាន​សល់ ហើយ​ខ្លះទៀត​រងរបួស​។​



ក្រោយពី​មាន​រដូវ​កាល​ជាមួយ​ក្រុម​ត្រ​ដាប​ត្រ​ដួល Schalke ខ្សែបម្រើ​កណ្តាល Leon Goretzka ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​ដែលមាន​ឱកាស​រក​គ្រាប់​បាល់​អំឡុង​ការប្រកួត​ឈ្នះ​ ៣-២ លើ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​កាលពី​ថ្ងៃ​ចន្ទ​។​

គាត់​រកបាន​គ្រាប់​បាល់​ទី​៣ ​ឲ្យ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ នៅ​ការប្រកួត​ក្នុង​ពូ​ល B​នេះ ជាមួយនឹង​ការបញ្ជូន​បាល់​យ៉ាង​ស្អាត​ពី​កីឡាករ Kimmich ធ្វើ​ឲ្យ​ឈ្នះ​បាល់​ប៉េ​ណា​ល់​ទី ដែល​កីឡាករ Julian Draxler ពេន​មួយ​ជើង​សម្រាប់​គ្រាប់​បាល់​ទី​២​ នៅក្នុង​ទីក្រុង​សូ​ឈី​។​

ទោះបីជា​យ៉ាងណាក៏ដោយ ការប្រកួត​មួយ​នេះ មិនបាន​បញ្ចប់ទៅ​យ៉ាង​រលូន​នោះទេ ដោយ​ក្រុម​កីឡាករ​ក្មេងខ្ចី​របស់​អាល្លឺម៉ង់ បានដឹង​ខ្លួនឯង​ច្បាស់​ថា នៅមាន​ច​ម្លោះ​ប្រ​ហោង​បន្ថែមទៀត ដើម្បី​បង្កើន និង​ធ្វើ​ឲ្យ​ល្អប្រសើរ​ជាង​មុន ស្រប​ពេលដែល​ពួកគេ​ត្រៀមខ្លួន​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ឈី​លី នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ Kazan ក្នុង​ទីក្រុង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684