BREAKING NEWS
Search

តារា​សម្តែង​ជើងចាស់​ អម្ពរ​ ទេវី​ កំពុង​​សោយ​សុខ​ និង​មាន​សុភមង្គល តាម​ជីវិត​បែប​សាមញ្ញៗ

ភ្នំពេញ ៖ កាល​ពី​ថ្មី​នេះ គេ​សង្កេត​តារា​សម្តែង​ជើង​ចាស់​វស្សា អ្នកនាង​ អម្ពរ ទេវី បាន​បង្ហោះ​សារ ដោយ​បង្ហាញ​ក្តី​រំភើប​ និង​មាន​សុភមង្គល​ ដោយ​បាន​រៀបរាប់​ពី​កូន​ប្រុស​របស់​ខ្លួន​បង្ហាញ​ពី​ក្តី​ស្រលាញ់​កូន​ប្រុស​ថា “ZOLI ម៉ាក់​សប្បាយចិត្ត​ណាស់​ដែល​បាន ឃើញ​រូប​កូន​, ការងារ​ដែល​កូន​ស្រឡាញ់ ម៉ាក់​នៅ​ពីក្រោយ​កូន​, ម៉ាក់​នឹក​កូន​, សូម​ឲ្យ​កូនប្រុស​ម៉ាក់​បាន​សុខ​សប្បាយ​”​។

ពេល​បង្ហាញ​ក្តី​រំភើប​រួច​ អ្នកនាង​ក៏បាន​ បង្ហាញ​ជីវិត​ដ៏​សាមញ្ញ របស់​ខ្លួន​ជា​ញឹកញាប់ ជាមួយ​ក្រុមគ្រួសារ មើលទៅ​ពិតជា​ពោរពេញ​ដោយ​ភាពកក់ក្តៅ និង​មាន​សុភមង្គល​ខ្លាំងណាស់ ដែលមាន​ដូចជា​ដើរលេង អាំង​សាច់ ញាំ​អាហារ ព្រមទាំង​នៅ​មាន​សកម្មភាព​ជាច្រើន​ទៀត ដែល​មិនអាច​រៀបរាប់​អស់ លាយឡំ​ដោយ​ស្នាមញញឹម ស្រស់ស្រាយ​។

សូម​រំលឹក​ថា អ្នកនាង អម្ពរ ​ទេវី គឺជា​តារា​សម្តែង​ស្រី​ជើង​ចាស់​វស្សា​ម្នាក់ នៅ​ក្នុង​ទស្សវត្សរ៍​ឆ្នាំ១៩៧០ ដែល​ត្រូវ​បាន​មហាជន​ទទួលស្គាល់ថា គឺ​ជា​តារា​សម្តែង​អាជីព​ជំនាន់​ជាមួយ​ លោក សម វិជ្ជា តែ​ក្រោយ​ លោក​ សម វិជ្ជា ទទួលមរណភាព​ អ្នកនាង អម្ពរ ទេវី បាន​ចាប់​ដៃ​គូ​ជាមួយ​លោក​ទេព រិនដារ៉ូ៕
អត្ថបទ នាគព័ន្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114