BREAKING NEWS
Search

តារា​សិច​ស៊ី ទឹម រដ្ឋា ជួប​ទុក្ខ​ធំ​ក្នុង​គ្រួសារ​

​ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រី​សិច​ស៊ី​មានឈ្មោះ​ល្បី​ក្នុង​វិស័យ​សិល្បៈ​ កញ្ញា ទឹម រដ្ឋា កំពុង​ជួប​ទុក្ខ​ធំ​ និង​សោកសៅ​ក្នុង​គ្រួសារ​ ខណៈ​លោក​យាយ​ជាទី​ស្រឡាញ់​របស់​តារា​ស្រី​រូបនេះ​បានទទួល​មរណភាព​ចាកចោល​នាង​ និង​កូនចៅ ​ដោយ​គ្មាន​ថ្ងៃ​វិលត្រឡប់​វិញ​នោះ​ឡើយ​។​



នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​សម្តែង ​កញ្ញា ទឹម រដ្ឋា មុននេះ​បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ នៃ​ការ​កាន់ទុក្ខ​ជាច្រើន​សន្លឹក​ ហើយ​បញ្ជាក់ថា​ អរគុណ​ខ្លាំងណាស់​មិត្តភ័ក្ដិ​ជាទី​ស្រឡាញ់​ទាំងអស់គ្នា​ដែល​បានបង្ហាញ​វត្តមាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​។ ​ប៉ុន្តែ​សម្រាប់​ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​មិនទាន់​ត្រូវបាន​តារា​ស្រី​រូបនេះ​បញ្ជាក់ថា ​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ពេល​ណា​នៅឡើយ​ទេ​។​



ដោយឡែក​ បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​តារា​ប្រុស​មាន​ប្រជាប្រិយភាព​ លោក អ៊ឹម ជីវ៉ា បាន​លើក​ឡើង​ថា​ ពិតណាស់​តារា​សម្ដែង ​កញ្ញា ទឹម រដ្ឋា កំពុងមាន​ទុក្ខ​ធំ​ដោយសារ​លោកយាយ​របស់​នាង​បាន​ទទួល​មរណភាព​ កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ហើយ​លោកយាយ​របស់​តារា​សម្ដែង ​កញ្ញា ទឹម រដ្ឋា ដែល​ស្លាប់​នេះ​ គឺមាន​ឈ្មោះថា ផាន់ អ៊ឹម ទទួលអនិច្ចកម្ម​ក្នុង​ជន្មាយុ​៧៧​ឆ្នាំ​ដោយ​រោគាពាធ​។​



ជាការ​កត់សម្គាល់​សម្រាប់​វត្តមាន​របស់​តារា​សិល្បៈ ​រួម​អាជីព​ជាមួយគ្នា​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​របស់​គ្រួសារ​តារា​សម្តែង​អ្នកនាង ទឹម រដ្ឋា រួមមាន​ដូចជា លោក អ៊ឹម ជីវ៉ា ,​កញ្ញា ដួង ម៉ា​និ​ច ,​អ្នកនាង សា​រ៉ា​យ ស​ក្ខិ​ណា និង​ស្វាមី ព្រមទាំង​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​មួយចំនួនទៀត​ផងដែរ​។​

យ៉ាងណាមិញ ​ទន្ទឹមគ្នា ​នៃ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ពី​សំណាក់​តារា​ស្រី ​កញ្ញា ទឹម រដ្ឋា នេះដែរ​ គេ​សង្កេត​ឃើញ​មាន​មហាជន​អ្នកគាំទ្រ​ជាច្រើន​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​នាង ​និង​គ្រួសារ​៕

 

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114