ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​សិច​ស៊ី អាណា​រ៉ូ ព្រមាន​ឲ្យ​តារា​ប្រុស​ ដែល​លួច​ថត​សកម្មភាព​នៃ​ឈុត​សម្តែង​ស្រើបស្រាល​ចេញមុខ​សូមទោស​ជា​សាធារណៈ

ភ្នំពេញ ​៖​ បន្ទាប់ពី​បែក​ធ្លាយ​ឃ្លី​ប​វីដេអូ​ស្រើបស្រាល​ថត​ឱប​ថើប​ និង​បឺត​មាត់​គ្នា​រហូត​ក្លាយជា​ប្រធានបទ​ក្តៅ ​និង​មានការ​រិះគន់​ដោយ​មិន​សំចៃ​មាត់​ពី​សំណាក់​មហាជន​នោះ ​ពេលនេះ​សាមីខ្លួន​តារា​សម្តែង​កញ្ញា អាណា​រ៉ូ​ស បាន​ចេញមុខ​ប្រកាស​ព្រមាន​ឲ្យ​តារា​សម្តែង​ប្រុស​ ​ដែល​ទម្លាយ​វីដេអូ​ចេញមុខ​សូមទោស​ជា​សាធារណៈ​ដើម្បី​លាង​ភាព​អាស្រូវ​និង​អាម៉ាស់​របស់​នាង។

ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​តារា​ស្រី​សិច​ស៊ី​កញ្ញា អាណា​រ៉ូ​ស បានបញ្ជាក់​ថា​ នាង​ពិតជា​ហួច​ចិត្តខ្លាំង​ចំពោះ​ទង្វើ​​ដ៏​គឃ្លើន​របស់​តួអង្គ​ប្រុស​ម្នាក់​នេះ ​ដែល​បាន​ប្រើ​សកម្មភាព​លួច​ថត​វីដេអូ​ ហើយ​យកទៅ​ទម្លាយ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​រហូត​បែកធ្លាយ​ជា​សាធារណៈ ​និង​មានការ​រិះគន់​ជេរប្រមាថ​ពី​សំណាក់​ទស្សនិកជន​មក​លើ​ខ្លួន​យ៉ាង​ដូច្នេះ​។​

កញ្ញា​អាណា​រ៉ូ​សបាន​បន្តថា​ សម្រាប់​នាង​គឺ​គ្មាន​ចេតនា​ណាមួយ​ដើម្បី​ទាញយក​ភាពល្បីល្បាញ​តាមរយៈ​វិធីសាស្ត្រ​ដ៏​ស្មោកគ្រោក​ដូច្នេះ​ឡើយ​ ពោលគឺ​អ្វីៗ​កើតឡើង​មកពី​ខាង​ប្រុស​ ដែលជា​តារា​សម្តែង​ម្នាក់​នោះ​ទាំងអស់​។ ​ម្យ៉ាងទៀត​នាង​មិន​នឹកស្មានថា​តួ​ប្រុស​ម្នាក់​នោះ​ប្រើ​ឲ្យ​គ្នីគ្នា​លួច​ថត​សកម្មភាព​អំឡុងពេល​កំពុង​ថត​សម្តែង​ឈុត​MV​បទ សង្សារ​ផិត មិត្ត​ក្បត់ បែបនេះ​ទេ​ ព្រោះ​សម្រាប់​ខ្លួន​នាង​ក៏​មិនបាន​ដឹងខ្លួន​ដែរ​ថា ​មាន​អ្នក​លួច​ថត​ពេល​កំពុង​សម្តែង​ចូល​តួ​នៃ​ឈុត​ឱប​ថើប​បឺត​មាត់​នោះ​។​

តារា​ស្រី​កញ្ញា អាណា​រ៉ូ​ស បាន​និយាយ​ទៀត​ថា ​តាមរយៈ​រូបភាព​និង​វីដេអូ​ដែល​ត្រូវ​បែក​ធ្លាយ​នេះ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​នាង​ជា​ខ្លាំង ​ព្រោះ​នាង​ក៏​មាន​តម្លៃ​ជា​ស្ត្រី​ខ្មែរ​ដែរ។ ប៉ុន្តែ​រឿង​ដែល​នាង​ចង់បាន​នោះ​គឺ​សូម​ឲ្យ​តារា​សម្តែង​រូប​នេះ ​ចេញមុខ​សូមទោស​ជា​សាធារណៈ​ដើម្បី​លុបលាង​ភាពអាម៉ាស់ ​និង​រឿងអាស្រូវ​ដែល​កំពុង​ត្រូវបាន​មហាជន​ជាច្រើន​ផ្ទុះ​ការរិះគន់​រហូត​មានការ​ជេរប្រមាថ​ធ្ងន់ៗ​មកលើ​កិត្តិយស​របស់​នាង​ផង​នោះ។

​បន្ថែម​ពីលើ​នេះ​កញ្ញា អាណា​រ៉ូ​ស បាន​លើកឡើងថា ​ចំពោះ​ដំណឹង​ដែលថា​ត្រូវ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កោះហៅ​ទៅ​ព្រមាន​ឬ​អប់រំ​ក្រោយពេល​បែកធ្លាយ​វីដេអូ​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា គឺ​ពុំមាន​នោះឡើយ​។​ ចំណែក​រឿង​តារា​សម្តែង​ប្រុស​ម្នាក់​នោះ​វិញ​ នាង​មិនមាន​វិធានការ​ផ្លូវច្បាប់​នោះទេ​តែបើ​ដឹង​ក្នុង​ហើយ​ ចិត្តជា​កូនប្រុស​ត្រូវតែ​ចេញមុខ​ទទួលស្គាល់​កំហុស​និង​ទង្វើ​​របស់ខ្លួន​តាមរ​យៈ​ការ​សូមទោស​នាង​ជា​សាធារណៈ​គឺ​បញ្ហា​ នឹង​ត្រូវ​បានបញ្ចប់៕

​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114