តោះ! ទៅ​​ស្រូប​ក្លិន​ធម្មុជាតិ​នៅ​ខ្នងផ្សារ បើ​មិន​ស្គាល់​ផ្លូវ​ទៅ មិន​បាច់​ភ័យ​ទេ
BREAKING NEWS
Search

តោះ! ទៅ​​ស្រូប​ក្លិន​ធម្មុជាតិ​នៅ​ខ្នងផ្សារ បើ​មិន​ស្គាល់​ផ្លូវ​ទៅ មិន​បាច់​ភ័យ​ទេ

ខ្នងផ្សារ​បាន​ក្លាយ​ជា​​តំបន់​​កម្សាន្ត​​ថ្មី​មួយ​ទៀត បន្ទាប់​ពី​មាន​ក្រុម​អ្នក​រុករក​បាន​បង្ហាញ​ពី​សម្រស់​ធម្មជាតិ​នៅ​ទីនោះផ្សព្វផ្សាយ​ ល្បី​ពេញ​បណ្តាញ​សង្គម។

​ជាតំបន់ព្រៃភ្នំស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ដេីម្បីធ្វេីដំណេីរទៅកាន់ទីនោះ យេីងត្រូវធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ យេីងបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យេីងនឹងឃេីញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់ ។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ យេីងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយេីង បន្តដំណេីរទៅមុខ តាមផ្លូវលំ ប្រមាណ ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យេីងនឹងទៅដល់ ភូមិ រលាក់កងជេីង ដែលជាភូមិនៃភ្នំខ្នងផ្សារ។

ការធ្វេីដំណេីរទៅកាន់ កំពូលភ្នំខ្នងផ្សាដេីម្បីឡេីងខ្នងផ្សា គឺត្រូវអោយយេីងចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដេីម្បីស្រង់ឈ្មោះអ្នកឡេីងភ្នំ ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រង ហេីយតម្រូវអោយមន្ត្រីបរិស្ថានទៅជាមួយដេីម្បីមេីលការខុសត្រូវ និងការពារផងដែរ ។ មួយទៀតគឺអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ ហេីយគាត់ក៏បានជួយស្ពាយឥវ៉ាន់ និងដាំស្លរអោយយេីងញាំផងដែរ ។ ការធ្វេីដំណេីរពីភូមិទៅដល់ជេីងភ្នំ យេីងអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង ។ បន្ទាប់មកត្រូវដេីរដោយថ្មេីរជេីងឡេីងភ្នំ តាម
ផ្លូវមិនពិបាកណាស់ណាទេ មានដីរាប និងទួល សម្រាប់អ្នកដេីរលឿនល្មម និងមិនសូវឈប់សម្រាកអាចចំណាយពេលប្រមាណ ៤-៥ម៉ោង ឬលេីសពីនេះទេីបទៅដល់កំពូលភ្នំ ។ គួរដាក់ទឹកសម្រាប់ញាំយ៉ាងតិចម្នាក់១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វេីដំណេីរ យេីងអាចច្រកទឹកសម្រាប់ញាំតាមផ្លូវបាន តែគួរមានប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ ។

ការសម្រាកនៅលេីកំពូលភ្នំយេីងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដេីម្បីការពារជ្រាបទឹកភ្លៀង ឬសន្សេីម ។ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង ។

ការត្រៀមម្ហូបអាហារ និងទឹកញាំសម្រាប់ការញាំយេីងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល… ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលេីភ្នំ ។ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ… សម្រាប់ជាអាហារពេលព្រឹក ។ សម្រាប់ទឹកញាំដោយខែនេះជារដូវប្រាំង ចឹងរៀងយ៉ាប់រឿងទឹកបន្តិច តែនៅលេីនោះមានទឹកធ្លាក់ដែលមានទឹកល្មមអាចប្រេីប្រាស់បានសម្រាប់ងូត ដាំញាំ ឬធ្វេីម្ហូប បេីអាចគួរទិញសម្រាប់ចម្រោះទឹក ប្រេីប្រាស់ផ្ទាល់ខ្លួន។

ពេលព្រឹកព្រលឹមយេីងគួរធ្វេីដំណេីរទៅកាន់ពយខ្នងផ្សា ដេីម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួរខ្មាញ់ ។ ពេលល្ងាចយេីងអាចទស្សនាថ្ងៃលិចពីលេីខ្នងភ្នំផងដែរ ។

#ប្រភពពត៌មាន:ក្រសួងទេសចរណ៍